News(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ឯកឧត្តម ពេជ ឬទ្ធី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញ ចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធជាផ្លូវការសភាពាណិជ្ជកម្មឥណ្ឌាប្រចាំប្រទេសកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា ឯកឧត្តម-លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតំណាងក្រសួង-ស្ថាប័នរដ្ឋ រួមនឹងពាណិជ្ជករកម្ពុជានិងឥណ្ឌា ប្រមាណជាង ២៥០រូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូនៃទីក្រុងប៉ីហាយ ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីវឌ្ឍនភាពនៃការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន នៅព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោកជំទាវ Tan Xiuhong សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិននៃទីក្រុងប៉ីហាយ និងជាអភិបាលរងនៃរដ្ឋាភិបាលប្រជាជនទីក្រុងប៉ីហាយ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំបច្ចេកទេសស្តីពីការរៀបចំ “យុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវស្តីពីការនាំចេញអង្ករកម្ពុជា ២០២៤-២០៣០” ដោយមានការចូលរួមពី ឯកឧត្តម អ៊ុំ កុសល លោកជំទាវ គឹម ស្រីរ័ត្ន ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងតំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាន មន្រ្តីបច្ចេកទេស និងមន្ទីរពាណិជ្ជកម្មពាក់ព័ន្ធ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម។
News(រដ្ឋធានីវៀងច័ន្ទន៍)៖ នារសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី២៦ (26th CLMV SEOM)។