News(ទីក្រុងដាវ៉ូស សហព័ន្ធស្វីស)៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពហុភាគីស្ដីពី “ពាណិជ្ជកម្មសម្រាប់ការអភិវឌ្ឍ” ដែលជាកម្មវិធីមួយនៃកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក។ កិច្ចប្រជុំពិភាក្សានេះមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេស អេមីរ៉ាត់អារ៉ាប់រួម ម៉ារុក ហ្សាំប៊ី ប៉េរូ និងថ្នាក់ដឹកនាំនៃអង្គការ និងក្រុមហ៊ុនឯកជនមួយចំនួនទៀតផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យលើខ្លឹមសារសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី ការជំរុញទំនាក់ទំនងពាណិជ្ជកម្ម រវាង កម្ពុជា-អារ៉ាប៊ីសាអូឌីត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Shenzhen Guoke Hydrogen Energy Technology Co., Ltd. និងក្រុមហ៊ុន Universal Capital Co., Ltd. ដឹកនាំដោយ លោក ថោង រដ្ឋាន ប្រធានក្រុមហ៊ុន Universal Capital Co., Ltd.។ គោលបំណងនៃកិច្ចជុំនួបនេះគឺដើម្បីពិភាក្សាអំពីការត្រៀមរៀបចំការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា នៃក្រសួងពាណិជ្ជកម្ម ដែលមានមូលដ្ឋាននៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលការិយាល័យនេះនឹងរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងចិនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសការពង្រីកទីផ្សារផលិតផលខ្មែរទៅកាន់ទីផ្សារប្រទេសចិន។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចារបស់ភាគីកម្ពុជាសម្រាប់ចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រៀមសម្រាប់ការចូលរួមកិច្ចប្រជុំចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ជំនាន់៣.០) ជុំទី៥។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ នៅការិយាល័យកណ្ដាលក្រុមហ៊ុន វ័នរ៉ូដ គ្រុប លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមអគ្គនាយក នៃក្រសួងពាណិជ្ជកម្ម លោកអគ្គនាយកក្រុមហ៊ុន វ័នរ៉ូដ គ្រុប លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។