News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Chinese Secretariat of MLC Cross-border Economic Cooperation ដឹកនាំដោយ លោក Ma Jun អគ្គនាយករងនៃមន្ទីរពាណិជ្ជកម្មខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ជាច្រើនរូប។
Newsអបអរសាទរ ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣
News(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មចូលរួមរៀបចំដាក់តាំងបង្ហាញផលិតផលសក្ដានុពលកម្ពុជា និងសមទ្ធិផលនានានៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងគោលបំណងរបស់សមាគម សហការនានា និងសុំការគាំទ្រពីក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីពង្រីកទំនាក់នង និងទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន សមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី ១) វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានារបស់សហព័ន្ធស្វាយចន្ទីកម្ពុជា ២) ការត្រៀមសហការរៀបចំសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាប និង ៣) ការពង្រឹងកិច្ចសហការក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងទិសដៅអនុវត្តការងារបន្ត ក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា។