News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា«គ.ត.ផ.ហ.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង ក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា របស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក.) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី អនុប្រធាន ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក សមាជិកា នៃ គ.ត.ផ.ហ.ក. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងរបៀបវារៈទី៣ នាព្រឹកថ្ងៃទី២ នៃពិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើការដោះស្រាយបញ្ហាប្រឈម-សំណូមពរ និងមតិបូកសរុបនិងកំណត់ទិសដៅអាទិភាពការងារក្នុងវិស័យពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងរបៀបវារៈទី២ នាព្រឹកថ្ងៃទី២ នៃពិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៤ ជាបទបង្ហាញស្តីពីប្រព័ន្ធវិភាគទិន្នន័យស្ថិតិ (SAS) របស់នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងរបៀបវារៈទី១ នាព្រឹកថ្ងៃទី២ នៃពិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៤ ជាបទបង្ហាញពីថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - FTAs Portal ដោយអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២២ ខែធ្នូ ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីបិទសន្និបាត បូកសរុប លទ្ធផល ការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ក្រោម អធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង មាន ការអញ្ជើញ ចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីរាជការ នៃក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន និងវិស័យឯកជនផងដែរ។