News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal) ។ ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមដោយតំណាងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា តំណាង CAPRED និងតំណាងវិស័យជននានាជាច្រើនរូប។ សូមជម្រាបជូនថា ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal) គឺជាថ្នាលមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការចូលប្រើប្រាស់ ស្វែងរកព័ត៌មានដើម្បីទទួលបានការយល់ដឹង និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក។ ថ្នាលព័ត៌មាននេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជករ អ្នកនាំចេញនាំចូល និងភាគីពាក់ព័ន្ធរួមមាន៖ (១). ទទួលបានការយល់ដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក (២). ទទួលបានការយល់ដឹងពីស្ថានភាព និងនីតិវិធីនៃការនាំចេញ និង (៣). ការជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ថ្លែងក្នុងពិធីសម្ពោធនេះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic Development - CAPRED) ក្រុមការងារក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Cambodia FTA Portal) ដែលជាថ្នាលថ្មីស្រឡាងមួយបង្កើតឡើង ដែលអនុញ្ញាតឱ្យធុរជន វិនិយោគិន អ្នកនាំចេញ ផលិតករ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ អាចស្វែងរក និងជ្រើសយកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម/កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយ ដែលល្អសាកសមបំផុត ព្រមទាំងស្វែងយល់បន្ថែមនូវព័ត៌មានសំខាន់ៗនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក តាមរយៈមុខងារប្រៀបធៀបអត្រាពន្ធគយ និងវិធានដើមកំណើតទំនិញជាដើម ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធទាំងអស់នេះ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវដល់វិស័យឯកជនពាក់ព័ន្ធ ជាពិសេសអ្នកនាំចេញ ឲ្យប្រើប្រាស់ថ្នាលនេះឱ្យអស់លទ្ធភាព និងផ្សព្វផ្សាយបន្ថែមដល់សមាជិកសមាជិការបស់ខ្លួន ដើម្បីបញ្ចៀសនូវការបាត់បង់ផលប្រយោជន៍ដោយប្រការណាមួយ ព្រមទាំងអាចចូលរួមជាធាតុចូលបន្ថែមក្នុងករណីមានការខ្វះខាតដោយយថាហេតុផងដែរ។ ដើម្បីចូលប្រើប្រាស់ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សូមចូលទៅកាន់តំណរភ្ជាប់៖ https://ftaportal.moc.gov.kh/km #CambodiaFTAPortal #FTAPortal #MOC2025 #CAPRED
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្ត្រាលីសម្រាប់ឆ្នាំ២០២៦ និងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ឆ្នាំសិក្សា ២០២៦-២០២៧ ចូលជួបសម្តែងការគួរសម សំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំ។ នៅក្នុងជំនួបសម្ដែងការគួរសមនេះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ និងមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមនិស្សិតជ័យលាភីទាំងអស់ ឱ្យមានឆន្ទៈ មនសិការតស៊ូ អត់ធ្មត់រៀនសូត្រ កុំរួញរា ដើម្បីក្រេបយកចំណេះវិជ្ជា ជំនាញ និងបទពិសោធន៍ថ្មីៗ ក៏ដូចជារក្សាទំនាក់ទំនងល្អ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហការល្អ ជាពិសេសការចូលរួមលើកស្ទួយមុខមាត់ជាតិពីចម្ងាយ តាមរយៈការក្លាយខ្លួនជាទូតសុឆន្ទៈកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រីសង្ឃឹមថា ក្រុមនិស្សិតជ័យលាភីទាំងអស់ នឹងក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ការទ្រទ្រង់ខឿនសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជាក្នុងការអភិវឌ្ឍមូលធនមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាមូលដ្ឋានគ្រឹះសំខាន់បំផុតសម្រាប់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ នៅពេលបញ្ចប់ការសិក្សា និងវិលត្រលប់មកមាតុភូមិវិញ។
News(Phnom Penh): On the afternoon of Thursday, 11 December 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Damian Hickey, Regional Director of the Tony Blair Institute for Global Change. The meeting provided an opportunity for both sides to exchange views on the development of Cambodia’s digital transformation and potential areas of collaboration, particularly in the fields of digital trade and trade facilitation, with the aim of enhancing Cambodia’s trade competitiveness and resilience.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖ ១. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំដំណើរការសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ ២. របាយការណ៍បូកសរុបការងាររបស់អនុព័ន្ធពាណិជ្ជកម្ម សម្រាប់សន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ ៣. របាយការណ៍បូកសរុបការងារតំណាងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស សម្រាប់សន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ ៤. មតិចូលរួមផ្សេងៗ៕
News(Phnom Penh): On the morning of Wednesday, 10 December 2025, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency CHRISTIAN DesRoches, Ambassador Extraordinary and Plenipotentiary of Canada to the Kingdom of Cambodia, and colleague. To begin, Her Excellency Minister warmly welcomed His Excellency Ambassador on his mission to strengthen and expand Cambodia–Canada bilateral relations across all sectors. Her Excellency Minister also highlighted the progress in bilateral trade and cooperation, particularly in promoting business linkages between the two countries in the areas of trade, investment, education, technology, and digitalization. In response, His Excellency Ambassador expressed his appreciation for the strong diplomatic and economic relations between the two countries and reaffirmed Canada’s commitment to continued cooperation and support. He further emphasized his dedication to encouraging greater trade and investment flows through business-matching initiatives between Cambodia and Canada, which will help expand trade volume and further strengthen economic and trade relations.