លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ដែលមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោក លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖ (១)-របាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ (២)-របាយការណ៍របស់អគ្គាធិការដ្ឋាន (៣)-របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស (៤)-របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ (៥)-របាយការណ៍របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម (៦)-របាយការណ៍របស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម។

---

(Phnom Penh): On the morning of Thursday, 21 September 2023, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired the monthly meeting with the attendance of the Ministry's leaders, director-deputy general, director-deputy of department and director-deputy of provincial departments.

The weekly meeting was held under the following agenda: (1) General Department of Administration and Finance (2) General Department of Inspection (3) Report of the General Department of Domestic Trade (4) Report of the General Department of International Trade (5) General Directorate of Trade Promotion (6) General Department of Trade Support Services.  

https://s2.moc.gov.kh/mocspace/mocspace_1695892736056.jpg
https://s2.moc.gov.kh/mocspace/mocspace_1695892735967.jpg
https://s2.moc.gov.kh/mocspace/mocspace_1695892735872.jpg