ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ការបច្ចុប្បន្នភាពប្រព័ន្ធអនុគ្រោះពន្ធថ្មី (DCTS) របស់ចក្រភពអង់គ្លេស

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ស្វាយរៀង)៖ នាថ្ងៃទី៥-៦ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ការបច្ចុប្បន្នភាពប្រព័ន្ធអនុគ្រោះពន្ធថ្មី (DCTS) របស់ចក្រភពអង់គ្លេស និងធ្វើទស្សនកិច្ចរោងចក្រ នៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសមេនហេតធាន និងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសតាយសេង-បាវិត ចូលរួមអមដោយ ឯកឧត្តម ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមទាំងមន្ត្រីនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម និងមន្ត្រីតំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ដើម្បីផ្សព្វផ្សាយជូនតំណាងក្រុមហ៊ុន/រោងចក្រ ឱ្យបានយល់ដឹងអំពី «ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ» ក៏ដូចជាទាញយកអត្ថប្រយោជន៍ជាអតិបរមាពីប្រព័ន្ធអនុគ្រោះពន្ធថ្មី (DCTS) របស់ចក្រភពអង់គ្លេស។...(Svay Rieng): On 5-6th October 2023, His Excellency OK Bung, Secretary of State of the Ministry of Commerce, as the High Representative, Her Excellency CHAM Nimul, Minister of Commerce, presided over the dissemination of the Law on the Rules of Origin, new United Kingdom's Developing Countries Trading Scheme (DCTS) and visited to the factories at Manhattan and Tai Seng Bavet Special Economic Zones Administrations, accompanied by His Excellency Bun Chanthy, Secretary of State of the Ministry of Commerce, officials of the Directorate General of Trade Support Services and representatives of Ministry of Commerce to Special Economic Zones Administrations in Svay Rieng to disseminate "Law on Rules of Origin" and new United Kingdom's Developing Countries Trading Scheme (DCTS) to raise the awareness of exporters representatives.  

https://s2.moc.gov.kh/mocspace/mocspace_1696825186950.jpg
https://s2.moc.gov.kh/mocspace/mocspace_1696825186872.jpg
https://s2.moc.gov.kh/mocspace/mocspace_1696825187089.jpg
https://s2.moc.gov.kh/mocspace/mocspace_1696825186808.jpg
https://s2.moc.gov.kh/mocspace/mocspace_1696825187027.jpg
https://s2.moc.gov.kh/mocspace/mocspace_1696825186895.jpg
https://s2.moc.gov.kh/mocspace/mocspace_1696825187187.jpg
https://s2.moc.gov.kh/mocspace/mocspace_1696825187117.jpg
https://s2.moc.gov.kh/mocspace/mocspace_1696825187032.jpg