លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមកពីគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កុមារអាយុក្រោម២ឆ្នាំ និងរបបថែទាំសុខភាពសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្មកម្សាន្តទេសចរណ៍“

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមកពីគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កុមារអាយុក្រោម២ឆ្នាំ និងរបបថែទាំសុខភាពសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្មកម្សាន្តទេសចរណ៍“ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។សិក្ខាសាលានេះ បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិគាំពារសង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងគ្រប់ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានឯកជន និងសិស្ស និស្សិត ក្នុងគោលដៅ បន្តផ្សព្វផ្សាយឲ្យបានទូទំទូលាយ នូវការអនុវត្តរបបគាំពារសង្គម និងគោលនយោបាយជាតិ ២០១៦-២០២៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។  

https://s2.moc.gov.kh/mocspace/mocspace_1696826197759.jpg
https://s2.moc.gov.kh/mocspace/mocspace_1696826205027.jpg
https://s2.moc.gov.kh/mocspace/mocspace_1696826205013.jpg
https://s2.moc.gov.kh/mocspace/mocspace_1696826213449.jpg
https://s2.moc.gov.kh/mocspace/mocspace_1696826213532.jpg