អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំកម្មវិធីធ្វើបទបង្ហាញស្ដីពីការបណ្ដុះគំនិតធុរកិច្ចថ្មីៗ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំកម្មវិធីធ្វើបទបង្ហាញស្ដីពីការបណ្ដុះគំនិតធុរកិច្ចថ្មីៗ ក្រោមអធិបតីភាពឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីទាំងអស់ នៃនាយកដ្ឋានជំនាញទាំង៦។ ថ្លែងក្នុងពិធីនេះ ឯកឧត្ដមប្រតិភូ បានលើកឡើងថា នៅព្រឹកនេះគឺជាកម្មវិធីលើកទី៣ ដែលអគ្គនាយកដ្ឋានបានរៀបចំឡើង គោលបំណងគឺដើម្បីឱ្យលោក លោកស្រី ជាមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការសិក្សា ស្រាវជ្រាវនូវគំនិតថ្មីពាក់ព័ន្ធនឹងការដឹកនាំ ការអភិវឌ្ឍ ការគ្រប់គ្រង និងផ្នែកសេដ្ឋកិច្ច។ល។ប្រធានបទដែលនឹងត្រូវធ្វើបទបង្ហាញនាពេលនេះ មានដូចខាងក្រោម៖១. ប្រធានបទទី១ ស្ដីពី SECRET OF THE MILLIONIARE MIND ២. ប្រធានបទទី២ ស្ដីពី DEVELOPING DIGITAL ECONOMY IN ASEAN ៣. ប្រធានបទទី៣ ស្ដីពី LEADING WITH VISION ៤. បទបង្ហាញទី៤ ស្ដីពី ENTREPRENEURIAL LEADERSHIP៕  

https://s2.moc.gov.kh/mocspace/mocspace_1696927314183.jpg
https://s2.moc.gov.kh/mocspace/mocspace_1696927314211.jpg
https://s2.moc.gov.kh/mocspace/mocspace_1696927314289.jpg
https://s2.moc.gov.kh/mocspace/mocspace_1696927321993.jpg
https://s2.moc.gov.kh/mocspace/mocspace_1696927322025.jpg
https://s2.moc.gov.kh/mocspace/mocspace_1696927321948.jpg
https://s2.moc.gov.kh/mocspace/mocspace_1696927329053.jpg
https://s2.moc.gov.kh/mocspace/mocspace_1696927329096.jpg
https://s2.moc.gov.kh/mocspace/mocspace_1696927329081.jpg
https://s2.moc.gov.kh/mocspace/mocspace_1696927329085.jpg