អគ្គនាយកដ្ឋាន ក.ប.ប. និងរដ្ឋបាលខេត្តបាត់ដំបង សហការរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបាត់ដំបង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រា្កបការក្លែងបន្លំ (ក.ប.ប.) និងរដ្ឋបាលខេត្តបាត់ដំបង បានសហការរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព ក្រោមអធិបតីភាព លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ផេង សិទ្ធី អភិបាលរង ខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ក.ប.ប. សាខា ក.ប.ប. ខេត្តបាត់ដំបង តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង តំណាងកងកម្លាំងទាំងបី មន្ទីរជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ សិប្បករនិងអាជីករជាអ្នកផលិតនិងលក់ស្រា សរុបប្រមាណ ២០០នាក់។សិក្ខាសាលានេះត្រូវបានធ្វើបទបង្ហាញ និងឧទ្ទេសនាមដោយគ្រូបង្គោលមកពីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បី៖ ⁃ លើកកម្ពស់ការយល់ដឹងខ្លឹមសារច្បាប់ទាំងពីរខាងលើ ⁃ ការផលិតស្រាប្រកបដោយសុវត្ថិភាព ⁃ ស្វែងយល់បន្ថែមពីបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗជូនដល់គ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួម និងតាមរយៈអ្នកចូលរួម ផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍។  

https://s2.moc.gov.kh/mocspace/mocspace_1697988972301.jpg
https://s2.moc.gov.kh/mocspace/mocspace_1697988977397.jpg
https://s2.moc.gov.kh/mocspace/mocspace_1697988983433.jpg
https://s2.moc.gov.kh/mocspace/mocspace_1697988983590.jpg
https://s2.moc.gov.kh/mocspace/mocspace_1697988994223.jpg
https://s2.moc.gov.kh/mocspace/mocspace_1697988994244.jpg
https://s2.moc.gov.kh/mocspace/mocspace_1697988994229.jpg
https://s2.moc.gov.kh/mocspace/mocspace_1697989005621.jpg
https://s2.moc.gov.kh/mocspace/mocspace_1697989005686.jpg
https://s2.moc.gov.kh/mocspace/mocspace_1697989005864.jpg
https://s2.moc.gov.kh/mocspace/mocspace_1697989005835.jpg