(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ ឯកឧត្តម ស៊ុន ដារ៉ាវន្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្រ្តីជំនាញ បានអញ្ជើញចូលរួម កិច្ចប្រជុំពិនិត្យពិភាក្សាដោះស្រាយបញ្ហាប្រឈមរបស់ផ្នែកឯកជន នៃក្រុមការងារផ្នែកកម្មន្តសាលសហគ្រាសធុនតូចនិងមធ្យម និងសេវា (ក្រុម «គ») ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឧកញ៉ា តែ តាំងប៉រ សហប្រធានក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា។









