ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមដឹកនាំ និងថ្លែងសន្ទរកថាបើកក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិដែលបានសហការរួមគ្នាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការ UNCTAD

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffes Hotel Le Royal ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមដឹកនាំ និងថ្លែងសន្ទរកថាបើកក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិដែលបានសហការរួមគ្នាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការ UNCTAD ស្តីពី កិច្ចសន្ទនា និងការស្រាវជ្រាវពីគោលនយោបាយពាណិជ្ជកម្ម និងជំនួយសម្រាប់ការគាំទ្រវិស័យពាណិជ្ជកម្មនៅកម្ពុជា បន្ទាប់ពីការចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញពីការស្រាវជ្រាវទាក់ទងទៅនឹងគោលនយោបាយពាណិជ្ជកម្មថ្មីៗ និងកម្មវិធីជំនួយគាំទ្រដល់វិស័យពាណិជ្ជកម្មសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS 2019-2023) និងបានសហការអនុវត្តរួមគ្នារវាង ADB និងអង្គការ UNCTAD ដោយពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយតួអង្គពាក់ព័ន្ធ រួមមាន អន្តរក្រសួង ស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជននៅកម្ពុជាផងដែរ។

(Phnom Penh): On September 26-27, 2023, at the RAFFLES Hotel Le Royal, with the highest permission of Her Excellency CHAM Nimul, Minister of Commerce, His Excellency Samheng Bora, Secretary of State of the Ministry of Commerce, leads and provides an opening speech at the National Research and Policy Dialogue Workshop in collaboration with Asia Development Bank (ADB) and UNCTAD on “A new trade policy and aid for trade support for Cambodia after LDC graduation”.

This workshop aims to present a new trade policy research and trade support programme for Cambodia in line with the Cambodia Trade Integration Strategy (CTIS 2019-2023) which works closely collaborated with ADB and UNCTAD and also aims to discuss and exchange views with stakeholders, including relevant line ministries, government agencies and private sectors in Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1698388765897.jpg
https://s2.moc.gov.kh/mocspace/mocspace_1698388776454.jpg
https://s2.moc.gov.kh/mocspace/mocspace_1698388776367.jpg
https://s2.moc.gov.kh/mocspace/mocspace_1698388776490.jpg
https://s2.moc.gov.kh/mocspace/mocspace_1698388776395.jpg
https://s2.moc.gov.kh/mocspace/mocspace_1698388784941.jpg
https://s2.moc.gov.kh/mocspace/mocspace_1698388795625.jpg
https://s2.moc.gov.kh/mocspace/mocspace_1698388800520.jpg