លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “គោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

នាថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “គោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងនៃខេត្តទាំងពីរ ប្រតិភូសហភាអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោកប្រធាន អនុប្រធាន មន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម មន្រ្តីមន្ទីរពាក់ព័ន្ធ អាជីវករ អ្នកកែច្នៃ និងអ្នកនាំចេញផងដែរ ក្នុងគោលបំណងផ្សព្វផ្សាយ “គោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ឱ្យបានទូលំទូលាយដល់គ្រប់អន្តរវិស័យ និងតួអង្គពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ព្រមទាំងមានកម្មវិធីជជែកដេញដោលពិភាក្សា ពីសំណាក់វាគ្មិនកិត្តិយសដែលអញ្ជើញមកពី តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងឧស្សាហម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងគម្រោង EU German ARISE PLUS តំណាងសមាគមស្វាយចន្ទីកម្ពុជា និងតំណាងធនាគារសហគ្រាសធុនតូច និងមធ្យម។ ឆ្លៀតក្នុងឱកាសនេះដែរ ប្រតិភូក៏បានធ្វើទស្សនកិច្ចសិក្សានៅសិប្បកម្មកែច្នៃស្វាយចន្ទីមួយទីតាំងក្នុងខេត្តកំពង់ធំ និងសហគមន៍កសិកម្ម មួយទីតាំងក្នុងខេត្តព្រះវិហារផងដែរ។

Her Excellency Kong Sedhika, Under Secretary of State of the Ministry of Commerce, presided over the Dissemination Workshop on “National Cashew Policy 2022-2027” in Kampong Thom and Preah Vihear provinces.

...

On October 25-27, 2023, the Ministry of Commerce organized a dissemination workshop on "National Cashew Policy 2022-2027" in Kampong Thom and Preah Vihear Provinces, presided by Her Excellency Kong Sedhika, Under Secretary of State of the Ministry of Commerce, highly representative of Her Excellency CHAM Nimul, Minister of Commerce, and attended by H.E. Deputy Governors from Kampong Thom and Preah Vihear provinces, EU Delegations to the Kingdom of Cambodia, Deputy Director General of General Directorate of Trade Promotion, Director, Deputy Director, officers of the Department of Trade Policy, officials of relevant departments at sub-national level, traders, processors and exporters for the purpose of disseminate the "National Cashew Policy 2022-2027" to all relevant stakeholders in the cashew sector, followed by a panel discussion session with distinguish speakers from the Ministry of Commerce, Ministry of Agriculture. Forestry and Fisheries, Ministry of Industry, Science, Technology and Innovation, EU-German ARISE PLUS project, Cambodian Cashew Association, SME Bank of Cambodia. During this mission, the participants visited one of the cashew processing companies in Kampong Thom and one of the cashew association cooperatives in Preah Vihear.

https://s2.moc.gov.kh/mocspace/mocspace_1698551679301.jpg
https://s2.moc.gov.kh/mocspace/mocspace_1698551687960.jpg
https://s2.moc.gov.kh/mocspace/mocspace_1698551687918.jpg
https://s2.moc.gov.kh/mocspace/mocspace_1698551696716.jpg
https://s2.moc.gov.kh/mocspace/mocspace_1698551696533.jpg
https://s2.moc.gov.kh/mocspace/mocspace_1698551696704.jpg
https://s2.moc.gov.kh/mocspace/mocspace_1698551709141.jpg
https://s2.moc.gov.kh/mocspace/mocspace_1698551720043.jpg
https://s2.moc.gov.kh/mocspace/mocspace_1698551720193.jpg
https://s2.moc.gov.kh/mocspace/mocspace_1698551720264.jpg
https://s2.moc.gov.kh/mocspace/mocspace_1698551720202.jpg
https://s2.moc.gov.kh/mocspace/mocspace_1698551720547.jpg
https://s2.moc.gov.kh/mocspace/mocspace_1698551731159.jpg