សិក្ខាសាលាស្តីពីការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោតប្រកបដោយសុវត្ថិភាពស្របតាមស្តង់ដារកូដិច

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោតប្រកបដោយសុវត្ថិភាពស្របតាមស្តង់ដារកូដិច។ សិក្ខាសាលានេះ បានធ្វើការបណ្តុះបណ្តាលដល់មន្ត្រីសាខា ក.ប.ប. រាជធានី-ខេត្ត គោលដៅចំនួន៨ ឱ្យក្លាយជាគ្រូបង្គោលដើម្បីណែនាំបន្តដល់អ្នកឡើងត្នោត និងអ្នកផលិតស្ករត្នោត។ សិក្ខាសាលានេះ មិនមានបំណងជំរុញឱ្យមានការប្រើប្រាស់សារធាតុគីមីបន្ថែមក្នុងទឹកត្នោត និងស្ករត្នោតទេ ប៉ុន្តែក្នុងករណីអ្នកផលិតមិនអាចអនុវត្តតាមវិធីសាស្ត្របែបប្រពៃណីបុរាណបាន ហើយងាកមកប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោតជំនួសវិញ នោះទើបអគ្គនាយកដ្ឋាន ក.ប.ប. រៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងជួយដល់អ្នកឡើងត្នោត និងអ្នកផលិតស្ករត្នោតនូវវិធីសាស្រ្ត នៃការប្រើប្រាស់សារធាតុស៊ុលហ្វីតតាមកម្រិតកំណត់ដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។នាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងធ្វើតេស្តរកសារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោត ដែលបានយកគំរូនិងបញ្ជូនមកពីបណ្ដាសាខា ក.ប.ប. រាជធានី-ខេត្ត។ សិក្ខាសាលាស្តីពីការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោតប្រកបដោយសុវត្ថិភាពស្របតាមស្តង់ដារកូដិច។

Workshop on the safe use of sulfite in palm juice and palm sugar in accordance with codex standards

(Phnom Penh): On the morning of Monday, 30 October 2023, His Excellency Phan Oun, Delegate of the Royal Government of Cambodia in charge of the Director General of CCF presided over the opening ceremony of a workshop on «Research on the safe use of sulfites in palm juice and palm sugar in accordance with codex standards».

The workshop does not aim to promote the use of chemical additives in palm juice and palm sugar, but in cases where producers are unable to follow traditional methods and use sulfites as an additive in palm juice and palm sugar instead. Therefore, the CCF Directorate General has conducted this workshop to help palm collectors and palm sugar producers learn how to use sulfites in moderation without compromising the health of consumers.

This workshop trained CCF officials of the capital-provincial branches to become trainers to guide palm juice collectors and palm sugar producers.

The Department of Laboratory of the CCF Directorate-General will test for sulfites residue in palm juice and palm sugar samples, which are sent by CCF officials of capital-provincial branches.

https://s2.moc.gov.kh/mocspace/mocspace_1698735727171.jpg
https://s2.moc.gov.kh/mocspace/mocspace_1698735736512.jpg
https://s2.moc.gov.kh/mocspace/mocspace_1698735736383.jpg
https://s2.moc.gov.kh/mocspace/mocspace_1698735736460.jpg
https://s2.moc.gov.kh/mocspace/mocspace_1698735736472.jpg
https://s2.moc.gov.kh/mocspace/mocspace_1698735736380.jpg
https://s2.moc.gov.kh/mocspace/mocspace_1698735736307.jpg
https://s2.moc.gov.kh/mocspace/mocspace_1698735747146.jpg
https://s2.moc.gov.kh/mocspace/mocspace_1698735747224.jpg
https://s2.moc.gov.kh/mocspace/mocspace_1698735752175.jpg
https://s2.moc.gov.kh/mocspace/mocspace_1698735751918.jpg
https://s2.moc.gov.kh/mocspace/mocspace_1698735752214.jpg