ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំត្រៀម ដើម្បីពិនិត្យ និងពិភាក្សាលើការងារត្រៀមរៀបចំទិវាស្វាយចន្ទី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំបាយ័ន ទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំត្រៀម ដើម្បីពិនិត្យ និងពិភាក្សាលើការងារត្រៀមរៀបចំទិវាស្វាយចន្ទី ដែលដឹកនាំដោយ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ រួមមាន ប្រតិភូសហភាពអឺរ៉ុប អង្គការ GIZ អង្គការ FAO អង្គការ CIRD និងអង្គការ HEKS ផងដែរ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្តីព្រាងកម្មវិធីសម្រាប់ទិវាស្វាយចន្ទីដើម្បីឱ្យមានភាពទាក់ទាញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា ស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដែលទទួលបានការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។សូមជម្រាបផងដែរថា ទិវាស្វាយចន្ទីនេះ គ្រោងនឹងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ដែលនឹងប្រមូលផ្ដុំតួអង្គពាក់ព័ន្ធក្នុងវិស័យនេះ ដោយមានសកម្មភាពសំខាន់ៗមួយចំនួន រួមមាន ការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីស្វាយចន្ទី ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អក្នុងវិស័យស្វាយចន្ទី និងការដាក់តាំងបង្ហាញផលិតផល ជាដើម ។

(Phnom Penh): On the morning of Tuesday, 31 October 2023, the Ministry of Commerce held a preparatory meeting to discuss the preparations for the organization of Cashew Day, chaired by His Excellency Reach Ra, Secretary of State of the Ministry of Commerce, Her Excellency Serei Borapich, Secretary of State of the Ministry of Commerce, His Excellency Sok Visal, Under Secretary of State of the Ministry of Agriculture, Forestry and Fisheries, and with the participation of representatives from the Ministry of Commerce and the Ministry of Agriculture, Forestry and Fisheries and relevant development partners include EU Delegation, GIZ, FAO, CIRD and HEKS.

The purpose of this meeting was to discuss the preparation of the draft activities for the Cashew Day, to make it more attractive and to promote the reputation of Cambodian cashew, which is in line with the National Cashew Policy 2022-2027, which was approved by the plenary session of the Council of Ministers Meeting on January 13, 2023.

Please be informed that this Cashew Day is scheduled to be held in December 2023 in Kampong Thom province, which will bring together stakeholders in this field with some important activities, including the dissemination of the national cashew policy, sharing experiences and good practices in cashew industry and exhibitions and so on.

https://s2.moc.gov.kh/mocspace/mocspace_1698739489491.jpg
https://s2.moc.gov.kh/mocspace/mocspace_1698739494307.jpg
https://s2.moc.gov.kh/mocspace/mocspace_1698739501321.jpg
https://s2.moc.gov.kh/mocspace/mocspace_1698739501353.jpg
https://s2.moc.gov.kh/mocspace/mocspace_1698739501468.jpg
https://s2.moc.gov.kh/mocspace/mocspace_1698739501474.jpg
https://s2.moc.gov.kh/mocspace/mocspace_1698739501327.jpg
https://s2.moc.gov.kh/mocspace/mocspace_1698739501437.jpg
https://s2.moc.gov.kh/mocspace/mocspace_1698739501364.jpg
https://s2.moc.gov.kh/mocspace/mocspace_1698739501491.jpg
https://s2.moc.gov.kh/mocspace/mocspace_1698739501542.jpg
https://s2.moc.gov.kh/mocspace/mocspace_1698739501459.jpg