ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងបញ្ជ្រាបការយល់ដឹងលើ ដំណើរការនៃការរៀបចំទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងបញ្ជ្រាបការយល់ដឹងលើ ដំណើរការនៃការរៀបចំទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។ សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងក្នុងការផ្លាស់ប្តូរយោបល់គ្នា និងចែករំលែកបទពិសោធន៍នៃការអនុវត្តផែនការរបស់ក្រុមការងារតាមវិស័យ ក៏ដូចជាពិភាក្សាលើការរៀបចំក្រុមការងារអនុវិស័យតាមក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ដំណើរការពិនិត្យចុងក្រោយនៃផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (AEC Blueprint 2025)។

(Phnom Penh): On the morning of Wednesday, 1 November 2023, at the Ministry of Commerce, His Excellency Pich Rithi, Secretary of State and the HLTF-EI Lead for Cambodia, led Cambodia's delegation to join the HLTF-EI Socialization Workshop on ASEAN Economic Community Post-2025. The Workshop was conducted to exchange views and lessons learnt from the implementation of sectoral workplans, with a view of preparing the AEC sectoral bodies for the conduct of the End-Term Review of AEC Blueprint 2025.

https://s2.moc.gov.kh/mocspace/mocspace_1698819469094.jpg
https://s2.moc.gov.kh/mocspace/mocspace_1698819476163.jpg
https://s2.moc.gov.kh/mocspace/mocspace_1698819476175.jpg
https://s2.moc.gov.kh/mocspace/mocspace_1698819476116.jpg
https://s2.moc.gov.kh/mocspace/mocspace_1698819481438.jpg