ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានចូលរួមជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ការបច្ចុប្បន្នភាពប្រព័ន្ធអនុគ្រោះពន្ធថ្មី (DCTS) របស់ចក្រភពអង់គ្លេស និងធ្វើទស្សនកិច្ចរោងចក្រ នៅក្នុងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សារលិខិត

image

(ភ្នំពេញ)៖ នាថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ការបច្ចុប្បន្នភាពប្រព័ន្ធអនុគ្រោះពន្ធថ្មី (DCTS) របស់ចក្រភពអង់គ្លេស និងធ្វើទស្សនកិច្ចរោងចក្រ នៅក្នុងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ចូលរួមអមដោយមន្ត្រីនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម និងមន្ត្រីតំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ដើម្បីផ្សព្វផ្សាយជូនតំណាងក្រុមហ៊ុន/រោងចក្រ ឱ្យបានយល់ដឹងអំពី «ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ» ក៏ដូចជាទាញយកអត្ថប្រយោជន៍ជាអតិបរមាពីប្រព័ន្ធអនុគ្រោះពន្ធថ្មី (DCTS) របស់ចក្រភពអង់គ្លេស។ ឯកឧត្តមរដ្ឋលេខាធិការក៏បានចុះត្រួតពិនិត្យមើលស្ថានភាពការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ និងពិនិត្យមើលខ្សែច្រវាក់ផលិតកម្មសម្លៀកបំពាក់ គ្រឿងបង្គុំអគ្គីសនី ទឹកដោះគោ និងផលិតកម្មកាបូប សម្ភារៈធ្វើដំណើរ ។

(Phnom Penh): On 10 November 2023, His Excellency OK Boung, Secretary of State of the Ministry of Commerce, high representative, Her Excellency CHAM Nimul, Minister of Commerce, presided over the dissemination of the Law on the Rules of Origin and the new United Kingdom's Developing Countries Trading Scheme (DCTS) and visited the factories at Royal Group Phnom Penh Special Economic Zones (SEZs), accompanied by officials of the Directorate General of Trade Support Services and representatives of MOC to SEZs to disseminate the "Law on Rules of Origin" and new United Kingdom's Developing Countries Trading Scheme (DCTS) to raise the awareness of exporter representatives. His Excellency Secretary of State also visited the MOC representative to SEZs Administration works and visited the production lines of garments, electronic components, dairy, and travelling goods.

https://s2.moc.gov.kh/mocspace/mocspace_1699687863296.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687869777.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687875893.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687883718.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687891468.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687891694.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687901618.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687902235.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687901715.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687913104.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687912573.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687912915.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687919203.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687927531.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687933415.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687937018.jpg
https://s2.moc.gov.kh/mocspace/mocspace_1699687944237.jpg