ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្រ្តីជំនាញមកពីនាយកដ្ឋានពាក់ព័ន្ធ ចំណុះអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ជួបពិភាក្សាការងារ ជាមួយក្រុមការងារមកពីអន្តរក្រសួងដែលមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, និងធនាគារជាតិនៃកម្ពុជា ស្តីពី JSI on E-Commerce

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅសាលប្រជុំអង្គរវត្ត ជាន់ទី២ នៃទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្រ្តីជំនាញមកពីនាយកដ្ឋានពាក់ព័ន្ធ ចំណុះអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ជួបពិភាក្សាការងារ ជាមួយក្រុមការងារមកពីអន្តរក្រសួងដែលមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, និងធនាគារជាតិនៃកម្ពុជា ស្តីពី JSI on E-Commerce។កិច្ចពិភាក្សានេះរៀបចំឡើងដើម្បីស្នើសុំធាតុចូលពីអន្តរក្រសួងពាក់ព័ន្ធក្នុងគោលបំណងពិនិត្យលទ្ធភាពរបស់កម្ពុជាចូលរួមជាសមាជិកគាំទ្រ (Co-sponsor) នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីលើកទី១៣ ដែលគ្រោងនឹងរៀបចំនៅដើមឆ្នាំ២០២៤។  

(Phnom Penh): In the afternoon of 13 November 2023, at Angkor Wat hall, 2nd Floor of the Ministry of Commerce, His Excellency Sok Sopheak, Secretary of State of the Ministry of Commerce, led experts official from relevant departments under the General Department of International Trade to discuss work with inter-ministerial working groups including the Ministry of Economy and Finance, Ministry of Posts and Telecommunications, Ministry of Industry Science Technology and Innovation, General Department of Customs and Excise, General Department of Taxation, and National Bank of Cambodia on JSI on E-Commerce.

This discussion is designed to request input from relevant inter-ministerial organizations in order to examine the possibility of Cambodia participating as a co-sponsor in the 13th Ministerial Meeting, which is scheduled to be held in early 2024.

https://s2.moc.gov.kh/mocspace/mocspace_1699951016287.jpg
https://s2.moc.gov.kh/mocspace/mocspace_1699951024163.jpg
https://s2.moc.gov.kh/mocspace/mocspace_1699951037610.jpg
https://s2.moc.gov.kh/mocspace/mocspace_1699951053759.jpg
https://s2.moc.gov.kh/mocspace/mocspace_1699951053768.jpg
https://s2.moc.gov.kh/mocspace/mocspace_1699951053869.jpg
https://s2.moc.gov.kh/mocspace/mocspace_1699951062892.jpg
https://s2.moc.gov.kh/mocspace/mocspace_1699951062888.jpg
https://s2.moc.gov.kh/mocspace/mocspace_1699951068034.jpg