ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក យង់ សុវឌ្ឍនា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសកាណាដា»

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(តាកែវ)៖ កាលពីព្រឹក ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក យង់ សុវឌ្ឍនា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសកាណាដា» ដែលបានសហការរៀបចំដោយនាយកដ្ឋានអាម៉េរិក នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តតាកែវ។នៅក្នុងកម្មវិធីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីមកពីមន្ទីរ និងស្ថាប័នពាក់ព័ន្ធនៅខេត្តតាកែវ, ធុរជន-ពាណិជ្ជករ, តំណាងរោងចក្រ-ក្រុមហ៊ុន និងសិស្ស-និស្សិត សរុបចំនួន ៨៥ រូប។សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីកាលានុវត្តភាព និងនីតិវិធីនាំចេញទំនិញដែលមានសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសកាណាដា ជូនដល់សិក្ខាកាមដែលបានចូលរួម។  

(Takeo): On the morning of 14 November 2023, His Excellency RATH Saravuth, Secretary of State and High Representative of Her Excellency CHAM Nimul, Minister of Commerce, along with Mr. Yong Sovatana, Deputy Governor of Takeo province, delivered opening remarks at the seminar under the theme: "Promoting Cambodia's Potential Products to the Canadian Market". This seminar was organized by the America Department of the Ministry of Commerce in collaboration with the Takeo Municipality Department of Commerce.

In this auspicious seminar, there were 85 officials from relevant departments and institutions in Takeo province, as well as businessmen, factory representatives, companies, and students.

The purpose of this seminar was to disseminate information about the opportunities and procedures for exporting Cambodia's potential goods to the Canadian market to the participants.

https://s2.moc.gov.kh/mocspace/mocspace_1699955251793.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955258172.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955270066.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955269981.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955276584.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955281656.jpg
https://s2.moc.gov.kh/mocspace/mocspace_1699955449232.jpg