សិក្ខាសាលាស្ដីពី ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា នៅខេត្តប៉ៃលិន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

 (ប៉ៃលិន)៖ នាថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្ដប៉ៃលិន លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជកម្ជ និងលោក ងួន លីណា អភិបាលរងនៃគណៈអភិបាលខេត្ដប៉ៃលិន បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្តប៉ៃលិន ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ អាជីវករ និងនិស្សិតជាច្រើនរូប។  

សិក្ខាសាលានេះ មានការចូលរួមពីវាគ្មិនមកពីនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមជីអេស១ (GS1) កម្ពុជា នៃសភាពាណិជ្ជកម្មកម្ពុជា និងតំណាងសហគមន៍អាជីវកម្មខេត្តប៉ៃលិន ព្រមទាំងមានការបង្ហាញផលិតផលសក្តានុពលខេត្តប៉ៃលិនផងដែរ។

សិក្ខាសាលារៀបចំឡើង ក្នុងគោលបំណងចងក្រងអត្តសញ្ញាណ និងទិន្នន័យផលិតផលសក្តានុពលខេត្តប៉ៃលិន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងការស្វែងរកទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជាសំដៅស្វែងរកអ្នកវិនិយោគ និងដៃគូសហការដើម្បីអភិវឌ្ឍន៍ផលិតផលឲ្យឈានដល់ស្តង់ដារអន្តរជាតិសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដោយគោរពតាមបទដ្ឋាន និងតម្រូវការទីផ្សារ៕

https://s2.moc.gov.kh/mocspace/mocspace_1700120779138.jpg
https://s2.moc.gov.kh/mocspace/mocspace_1700120784495.jpg
https://s2.moc.gov.kh/mocspace/mocspace_1700120797635.jpg
https://s2.moc.gov.kh/mocspace/mocspace_1700120797327.jpg
https://s2.moc.gov.kh/mocspace/mocspace_1700120816208.jpg
https://s2.moc.gov.kh/mocspace/mocspace_1700120816169.jpg
https://s2.moc.gov.kh/mocspace/mocspace_1700120831847.jpg
https://s2.moc.gov.kh/mocspace/mocspace_1700120816247.jpg
https://s2.moc.gov.kh/mocspace/mocspace_1700120816775.jpg
https://s2.moc.gov.kh/mocspace/mocspace_1700120816551.jpg
https://s2.moc.gov.kh/mocspace/mocspace_1700120836995.jpg
https://s2.moc.gov.kh/mocspace/mocspace_1700120836750.jpg
https://s2.moc.gov.kh/mocspace/mocspace_1700120837195.jpg
https://s2.moc.gov.kh/mocspace/mocspace_1700120837270.jpg
https://s2.moc.gov.kh/mocspace/mocspace_1700120836937.jpg
https://s2.moc.gov.kh/mocspace/mocspace_1700120836850.jpg