សិក្ខាសាលាស្ដីពី ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា នៅខេត្តបាត់ដំបង

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

  (បាត់ដំបង)៖ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ចកម្មខេត្តបាត់ដំបង លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជកម្ជ និងឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្ដបាត់ដំបង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” ដែលរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្តបាត់ដំបង ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ អាជីវករ និងនិស្សិតជាច្រើនរូប។

សិក្ខាសាលានេះ មានការចូលរួមពីវាគ្មិនមកពីនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជីអេស១ (GS1) កម្ពុជា នៃសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន ម៊ិសុតា ហ្វ៊ូត អ៊ីមផត អិចផត ឯ.ក ព្រមទាំងមានការបង្ហាញផលិតផលសក្តានុពលខេត្តបាត់ដំបង ផងដែរ។

គោលបំណងក្នុងសិក្ខាសាលា គឺដើម្បីចងក្រងអត្តសញ្ញាណ និងទិន្នន័យផលិតផលសក្តានុពលខេត្តបាត់ដំបង ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងការស្វែងរកទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជាសំដៅស្វែងរកអ្នកវិនិយោគ និងដៃគូសហការដើម្បីអភិវឌ្ឍន៍ផលិតផលឱ្យឈានដល់ស្តង់ដារអន្តរជាតិសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដោយគោរពតាមបទដ្ឋាន និងតម្រូវការទីផ្សារ៕

https://s2.moc.gov.kh/mocspace/mocspace_1700551886328.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551886231.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551899729.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551900095.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551921186.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551920695.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551920831.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551921177.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551921333.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551921111.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551920981.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551939675.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551940357.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551940177.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551940747.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551940881.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551940459.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551940696.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551940787.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551940868.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551940654.jpg
https://s2.moc.gov.kh/mocspace/mocspace_1700551943927.jpg