លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី រួមទាំងលទ្ធភាពទាញយកប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងចូលជាធរមាននាពេលខាងមុខ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(រដ្ឋធានីអាប៊ុយដាប៊ី, ប្រទេសអេមីរ៉ាតអារ៉ាប់រួម)៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី រួមទាំងលទ្ធភាពទាញយកប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងចូលជាធរមាននាពេលខាងមុខ។ បន្ថែមពីនេះ ភាគីទាំងនេះក៏បានពិភាក្សាអំពីសក្តានុពលក្នុងការវិនិយោគលើវិស័យកសិកម្ម (វិស័យស្រូវអង្ករនៅកម្ពុជា) ទេសចរណ៍ សុវត្ថិភាពម្ហូបអាហារ និងការងារជំនាញដែលចំបាច់សម្រាប់ការរីកចម្រើននៃឧស្សាហកម្មនៃប្រទេសទាំងពីរ។   

(Abu Dhabi, UAE)On the morning of Wednesday, 29 November 2023, Her Excellency Mrs. CHAM Nimul, Minister of Commerce of Cambodia, met with His Excellency Dr. Thani bin Ahmed Al Zeyoudi, Minister for Foreign Trade of the United Arab Emirates (UAE), to discuss the strengthening and expansion of bilateral trade, including the prospect benefits of the implementation of the Comprehensive Economic Partnership Agreement between the two countries, which will enter into force in the near future. In addition, the two ministers discussed the potential for investment in agriculture (Cambodia rice sector), tourism, food safety, and the opportunity to help develop vocational skills, as well as the need for skilled workers to support the growing industries in both countries.

https://s2.moc.gov.kh/mocspace/mocspace_1701270715792.jpg
https://s2.moc.gov.kh/mocspace/mocspace_1701270727274.jpg
https://s2.moc.gov.kh/mocspace/mocspace_1701270727295.jpg
https://s2.moc.gov.kh/mocspace/mocspace_1701270762945.jpg
https://s2.moc.gov.kh/mocspace/mocspace_1701270762545.jpg
https://s2.moc.gov.kh/mocspace/mocspace_1701270762246.jpg
https://s2.moc.gov.kh/mocspace/mocspace_1701270762922.jpg
https://s2.moc.gov.kh/mocspace/mocspace_1701270763014.jpg
https://s2.moc.gov.kh/mocspace/mocspace_1701270763417.jpg