លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកកម្មវិធី «ធុរកិច្ចស្អាត» ដែលជាកម្មវិធីដ៏មានសារៈសំខាន់មួយ ត្រូវបានរៀបចំឡើងដើម្បីជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងការស្វែងរកវិធីសាស្រ្តនានាក្នុងប្រតិបត្តិការអាជីវកម្ម ការធ្វើអាជីវកម្មប្រកបដោយក្រមសីលធម៌ មាននិរន្តរភាព និងការកាត់បន្ថយផលអវិជ្ជមានផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសង្គមជាដើម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលម៉ានី នៃអគារ KAMPUS លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកកម្មវិធី «ធុរកិច្ចស្អាត» ដែលជាកម្មវិធីដ៏មានសារៈសំខាន់មួយ ត្រូវបានរៀបចំឡើងដើម្បីជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងការស្វែងរកវិធីសាស្រ្តនានាក្នុងប្រតិបត្តិការអាជីវកម្ម ការធ្វើអាជីវកម្មប្រកបដោយក្រមសីលធម៌ មាននិរន្តរភាព និងការកាត់បន្ថយផលអវិជ្ជមានផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសង្គមជាដើម។

កម្មវិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហស្ថាបនិកនៃគម្រោងស្អាត ធុរជន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។ ជាមួយគ្នានេះវាគ្មិនជាច្រើនរូបបានចូលរួមធ្វើបទបង្ហាញ និងចែករំលែកនូវបទពិសោធន៍ល្អៗ ព្រមទាំង បានផ្តល់ដំណោះស្រាយគន្លឹះនានាផងដែរ។

(Phnom Penh): On the afternoon of Sunday, 3 December 2023, at The Many Centre, KAMPUS building, on behalf of Her Excellency CHAM Nimul, Minister of Commerce, Her Excellency SOMETH Somnea, Under Secretary of State, attended and delivered open remarks at the event “Clean Business”, which is an important program to discuss and exchange ideas to find ways to operate the business, conduct business ethically, sustainably, and reduce the negative effects that can harm the environment and society.

This event was also attended by the Ministry of Industry, Science, Technology, and Innovation, the Board of Directors of Phnom Penh SAAT Campaign, businessmen, and distinguished guests. There were also many speakers who shared, exchanged experiences, and provided key solutions.

https://s2.moc.gov.kh/mocspace/mocspace_1701663566591.jpg
https://s2.moc.gov.kh/mocspace/mocspace_1701663574901.jpg
https://s2.moc.gov.kh/mocspace/mocspace_1701663591155.jpg
https://s2.moc.gov.kh/mocspace/mocspace_1701663590904.jpg
https://s2.moc.gov.kh/mocspace/mocspace_1701663591370.jpg
https://s2.moc.gov.kh/mocspace/mocspace_1701663591102.jpg
https://s2.moc.gov.kh/mocspace/mocspace_1701663591274.jpg