(ខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍ “វេទិកាស្វាយចន្ទី” ក្រោមមូលបទ “យើងរួមគ្នាផ្សព្វផ្សាយ សក្តានុពលស្វាយចន្ទីកម្ពុជា” ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង តំណាងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ចុះទស្សនកិច្ចសិក្សានៅសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដែលមានទីតាំងនៅភូមិត្រពាំងអាំរក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីស្វែងយល់បន្ថែមអំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី កាលានុវត្តភាពទីផ្សារ បញ្ហាប្រឈម និងសំណូមពរនានា ផងដែរ។












