លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសម្រាប់កិច្ចសន្ទនាគោលនយោបាយស្តីពីការនាំចេញកញ្ចប់ទំនិញខ្នាតតូច ដែលបានសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងអង្គការស្វីសខន់ថាក់ (Swisscontact)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសម្រាប់កិច្ចសន្ទនាគោលនយោបាយស្តីពីការនាំចេញកញ្ចប់ទំនិញខ្នាតតូច ដែលបានសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងអង្គការស្វីសខន់ថាក់ (Swisscontact)។ សិក្ខាសាលានេះ មានគោលបំណងដើម្បីបង្ហាញពីគោលនយោបាយរបស់ស្ថាប័នក្នុងវិស័យសាធារណៈ ផ្លាស់ប្តូរបទពិសោធន៍ និងពិគ្រោះយោបល់ជាមួយវិស័យឯកជន ដើម្បីទទួលបានធាតុចូលក្នុងការកែលម្អ និងពង្រឹងបរិយាកាសពាណិជ្ជកម្មឌីជីថល ដោយផ្តោតជាពិសេសលើគោលនយោបាយដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន ដោយមានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធសំខាន់ៗ រួមមាន៖ ស្ថាប័នសាធារណៈ វិស័យឯកជន សមាគមជីវកម្ម និងដៃគូអភិវឌ្ឍន៍ផងដែរ។

(Phnom Penh): On the morning of Wednesday, 20 December 2023, at Hyatt Regency Hotel, Her Excellency CHEA Ratha, Secretary of State of Commerce, on behalf of Her Excellency CHAM Nimul, Minister of Commerce, preside over the Policy Dialogue Workshop on Small Package Exports which was co-organized by the Ministry of Commerce and Swisscontact. The purpose of this workshop is to present public policies supporting ecommerce, exchange experiences and consult with private sectors to get inputs for improving and strengthening digital trade ecosystem, particularly policies supporting cross-border ecommerce, with the active participation of key stakeholders from public sectors, private sectors and business associations and development partners.

https://s2.moc.gov.kh/mocspace/mocspace_1703229114305.jpg
https://s2.moc.gov.kh/mocspace/mocspace_1703229119661.jpg
https://s2.moc.gov.kh/mocspace/mocspace_1703229124985.jpg
https://s2.moc.gov.kh/mocspace/mocspace_1703229138351.jpg
https://s2.moc.gov.kh/mocspace/mocspace_1703229143740.jpg
https://s2.moc.gov.kh/mocspace/mocspace_1703229184457.jpg
https://s2.moc.gov.kh/mocspace/mocspace_1703229184363.jpg
https://s2.moc.gov.kh/mocspace/mocspace_1703229191038.jpg