ឯកឧត្តម សុខ សុភ័ក្ត្រ និងឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជំនួបសម្តែងការគួរសម និងដឹកនាំកិច្ចពិភាក្សាការងារជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើបញ្ហាសាច់បង្កកដែលកំពុងចរាចរនៅលើទីផ្សារកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ និងឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជំនួបសម្តែងការគួរសម និងដឹកនាំកិច្ចពិភាក្សាការងារជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើបញ្ហាសាច់បង្កកដែលកំពុងចរាចរនៅលើទីផ្សារកម្ពុជា ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកអគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងលោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងតំណាងពីសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ជាច្រើនរូប។  

ក្នុងជំនួបនេះ ខាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានរាយការណ៍ជូនពីស្ថានភាពផលិតកម្មសត្វនៅកម្ពុជា និងលើកពីបញ្ហាប្រឈមមួយចំនួនជូនក្រសួងពាណិជ្ជកម្ម ដើម្បីដាក់យន្តការបន្ថែម ក្នុងគោលដៅលើកស្ទួយការធ្វើពាណិជ្ជកម្មសាច់សត្វ ការរក្សាស្ថិរភាពថ្លៃ ការពង្រីកផលិតកម្ម និងការផលិតចំណីសត្វនៅកម្ពុជា។

(Phnom Penh): On the morning of Wednesday, 10 January 2024, on behalf of Her Excellency CHAM Nimul, Minister of Commerce, His Excellency SOK Sopheak and His Excellency VAR Rotsan, Secretaries of Commerce, co-presided over a courtesy call and discussed the work with the Cambodia Livestock Raisers Association on the issue of frozen meat being circulated in the Cambodian market. Present in the meeting were also His Excellency Director-General of Domestic Trade, DDGs of CCF, Domestic Trade, and Trade Promotion, technical officials of the Department of Private Sector Development, and the representative of the Cambodia Livestock Raisers Association.

In this meeting, the association reported on the situation of animal production in Cambodia and raised some challenges to the Ministry of Commerce for mechanisms to further promote the meat trade, price stability, expansion of production and feed production in Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1704957072676.jpg
https://s2.moc.gov.kh/mocspace/mocspace_1704957088133.jpg
https://s2.moc.gov.kh/mocspace/mocspace_1704957119083.jpg
https://s2.moc.gov.kh/mocspace/mocspace_1704957119268.jpg
https://s2.moc.gov.kh/mocspace/mocspace_1704957119283.jpg
https://s2.moc.gov.kh/mocspace/mocspace_1704957119376.jpg
https://s2.moc.gov.kh/mocspace/mocspace_1704957119167.jpg
https://s2.moc.gov.kh/mocspace/mocspace_1704957119435.jpg
https://s2.moc.gov.kh/mocspace/mocspace_1704957119473.jpg
https://s2.moc.gov.kh/mocspace/mocspace_1704957119272.jpg
https://s2.moc.gov.kh/mocspace/mocspace_1704957119233.jpg
https://s2.moc.gov.kh/mocspace/mocspace_1704957119469.jpg
https://s2.moc.gov.kh/mocspace/mocspace_1704957119465.jpg
https://s2.moc.gov.kh/mocspace/mocspace_1704957119617.jpg
https://s2.moc.gov.kh/mocspace/mocspace_1704957144562.jpg