ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី២៦

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(រដ្ឋធានីវៀងច័ន្ទន៍)៖ នារសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី២៦ (26th CLMV SEOM)។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយប្រទេសឡាវក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤ ដើម្បីតាមដានវឌ្ឍនភាព និងពិភាក្សាការងារមួយចំនួន ដូចជា វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ឆ្នាំ២០២៣-២០២៤ ការអនុវត្តផែនការសកម្មភាពនៃក្របខ័ណ្ឌការអភិវឌ្ឍកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម វឌ្ឍនភាពការអនុវត្តផែនការសកម្មភាព IAI ជំហានទី៤ (២០២១ ២០២៥) ជាដើម។

(Vientiane, Lao PDR): On the afternoon of Wednesday, 17th January 2024, His Excellency Tith Rithipol, Under Secretary of State of Commerce, High representative of Her Excellency CHAM Nimul, Minister of Commerce, led Cambodia’s delegation to attend the 26th Cambodia-Lao PDR-Myanmar-Viet Nam Senior Economic Official Meeting (26th CLMV SEOM).

This Meeting was organized by Lao PDR under Lao PDR’s ASEAN Chairmanship 2024 in order to follow up and discuss some important agenda items such as the implementation of the CLMV Action Plan 2023-2024, the implementation Plan of the Framework for CLMV Development, and the implementation of the IAI Work Plan IV (2021-2025).

https://s2.moc.gov.kh/mocspace/mocspace_1705562821204.jpg
https://s2.moc.gov.kh/mocspace/mocspace_1705562820993.jpg
https://s2.moc.gov.kh/mocspace/mocspace_1705562821532.jpg
https://s2.moc.gov.kh/mocspace/mocspace_1705562828348.jpg
https://s2.moc.gov.kh/mocspace/mocspace_1705562833759.jpg