ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំពិនិត្យចុងក្រោយលេីសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលេីកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការគណ:រដ្ឋមន្ត្រី ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំពិនិត្យចុងក្រោយលេីសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលេីកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។

កិច្ចប្រជុំនេះ ផ្តោតសំខាន់លេីការពិនិត្យ និងពិភាក្សាលេីខ្លឹមសារច្បាប់ និងទិដ្ឋភាពផ្សេងៗនៃសេចក្តីព្រាងច្បាប់នេះ មុននឹងដាក់ជូនកិច្ចប្រជុំពេញអង្គនៃគណ:រដ្ឋមន្ត្រី ដេីម្បីពិភាក្សា សម្រេច និងបន្តនីតិវិធីសេសសល់ ឈានទៅសម្រេចឱ្យបានការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ មុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១៣ នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)។សូមជម្រាបជូនថា កិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផលនេះ ជាសមិទ្ធិផលមួយដ៏សំខាន់ ក្នុងចំណោមសមិទ្ធិផលផ្សេងទៀតរបស់អង្គការ WTO សម្រេចបាន កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។ កិច្ចព្រមព្រៀងនេះត្រូវចូលជាធរមាន បន្ទាប់ពីទទួលបានការផ្តល់សច្ចាប័នពីសមាជិកយ៉ាងហោចណាស់ ២/៣ នៃសមាជិកទាំងអស់របស់អង្គការ WTO។

https://s2.moc.gov.kh/mocspace/mocspace_1706346449377.jpg
https://s2.moc.gov.kh/mocspace/mocspace_1706346450220.jpg
https://s2.moc.gov.kh/mocspace/mocspace_1706346450487.jpg
https://s2.moc.gov.kh/mocspace/mocspace_1706346450250.jpg