នាយកដ្ឋាននីតិកម្មនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុប្រទេស របស់ក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ប្រកាសស្តីពីការអនុវត្តសិទ្ធិរបស់គូភាគីនៃប្រតិបត្តិការដែលមានកិច្ចធានា និងបែបទនិងនីតិវិធីនានាពាក់ព័ន្ធនឹងប្រតិបត្តិការដែលមានកិច្ចធានា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

  (ក្រចេះ)៖ នាថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋាននីតិកម្មនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុប្រទេស របស់ក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ប្រកាសស្តីពីការអនុវត្តសិទ្ធិរបស់គូភាគីនៃប្រតិបត្តិការដែលមានកិច្ចធានា និងបែបទនិងនីតិវិធីនានាពាក់ព័ន្ធនឹងប្រតិបត្តិការដែលមានកិច្ចធានា ក្រោមអធិតីភាព លោក លី ឡាមី អគ្គនាយករងពាណិជ្ជកម្មក្នុប្រទេស តំណាង ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីខ្លឹមសារ អត្ថប្រយោជន៍ សិទ្ធិ និងកាតព្វកិច្ចនានាដែលបានចែងនៅក្នុងច្បាប់ និងប្រកាសខាងលេី ជូនដល់មន្រ្តីរាជការ វិស័យឯកជន ពាណិជ្ជករ ម្ចាស់សហគ្រាសធុនតូចនិងមធ្យម (SMEs) ពិសេសស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងខេត្តក្រចេះ។

ក្នុងឱកាសនោះ មន្ត្រីជំនាញនៃនាយកដ្ឋាននីតិកម្ម បានធ្វើបទបង្ហាញ និងពន្យល់អំពីចំណុចសំខាន់នីមួយៗ ជូនអង្គសិក្ខាសាលា ដែលមានអ្នកចូលរួមសរុបប្រមាណ ៧០នាក់៕

https://s2.moc.gov.kh/mocspace/mocspace_1706514735374.jpg
https://s2.moc.gov.kh/mocspace/mocspace_1706514735301.jpg
https://s2.moc.gov.kh/mocspace/mocspace_1706514735542.jpg
https://s2.moc.gov.kh/mocspace/mocspace_1706514735428.jpg
https://s2.moc.gov.kh/mocspace/mocspace_1706514735469.jpg
https://s2.moc.gov.kh/mocspace/mocspace_1706514735462.jpg
https://s2.moc.gov.kh/mocspace/mocspace_1706514735280.jpg
https://s2.moc.gov.kh/mocspace/mocspace_1706514735524.jpg
https://s2.moc.gov.kh/mocspace/mocspace_1706514735529.jpg
https://s2.moc.gov.kh/mocspace/mocspace_1706514735451.jpg
https://s2.moc.gov.kh/mocspace/mocspace_1706514746188.jpg
https://s2.moc.gov.kh/mocspace/mocspace_1706514745820.jpg