លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំបើក និងកិច្ចប្រជុំបច្ចេកទេសសម្រាប់កម្មវិធីអភិវឌ្ឍន៍សម្រាប់ពាណិជ្ជកម្មតំបន់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំបើក និងកិច្ចប្រជុំបច្ចេកទេសសម្រាប់កម្មវិធីអភិវឌ្ឍន៍សម្រាប់ពាណិជ្ជកម្មតំបន់ (Regional Trade for Development - RT4D) ដើម្បីជំរុញការអនុវត្តជំពូកកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA) ក្នុងគោលបំណងពិភាក្សា និងបកស្រាយពីការរំពឹងទុក វិធីសាស្រ្ត ការអនុវត្តផែនការសកម្មភាព និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ រួមមាន ក្រសួងពាណិជ្ជកម្ម អន្តរក្រសួង-ស្ថាប័ន និងភ្នាក់ងារអនុវត្ត RT4D ព្រមទាំងផ្តល់ព័ត៌មានលម្អិតពីការដាក់ស្នើ និងរៀបចំសំណើគម្រោងនានា ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងពីរ។

Her Excellency TEKRETH Kamrang, Secretary of State of Commerce, chaired kick-off and technical meetings of Regional Trade for Development for fostering the implementation of Economic and Technical Cooperation

...

(Phnom Penh): On the morning of Wednesday, 31 January 2024, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, chaired kick-off and technical meetings of Regional Trade for Development for fostering the implementation of Economic and Technical Cooperation (ECOTEC) Chapter under AANZFTA and RCEP in order to discuss and explain the expectations, approach, action plan implementations and responsibilities of relevant stakeholders including the Ministry of Commerce, relevant ministries and agencies and RT4D as well as to provide detail information on the submission and project preparation to utilize the benefits of both trade agreements.

https://s2.moc.gov.kh/mocspace/mocspace_1706778701835.jpg
https://s2.moc.gov.kh/mocspace/mocspace_1706778701676.jpg
https://s2.moc.gov.kh/mocspace/mocspace_1706778702468.jpg
https://s2.moc.gov.kh/mocspace/mocspace_1706778702404.jpg
https://s2.moc.gov.kh/mocspace/mocspace_1706778702344.jpg
https://s2.moc.gov.kh/mocspace/mocspace_1706778702232.jpg
https://s2.moc.gov.kh/mocspace/mocspace_1706778702256.jpg
https://s2.moc.gov.kh/mocspace/mocspace_1706778702363.jpg