ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ សម្រាប់ ខែកុម្ភៈ ឆ្នាំ២០២៤

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈ សំខាន់ៗចំនួន៦ រួមមាន៖

១-របាយការណ៍របស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម

២-របាយការណ៍របស់ក្រុមហ៊ុនហ្គ្រីនត្រេដ

៣-របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង

៤-របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង

៥-បញ្ហាផ្សេងៗ

---

His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, chaired the weekly meeting of February 2024

...

(Phnom Penh): On the morning of Thursday, 8 February 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce chaired the weekly meeting of February 2024, with the attendance of the Ministry's leaders, director generals, director of departments, director of provincial departments, and other officials.

This weekly meeting was held under six main agendas as follows:

1- Report of the General Directorate of Trade Service

2- Report of the Green Trade Company

3- Report of the Department of Commerce of Prey Veng Province

4- Report of Department of Commerce of Svay Rieng Province

5- Other issues.

https://s2.moc.gov.kh/mocspace/mocspace_1707548951678.jpg
https://s2.moc.gov.kh/mocspace/mocspace_1707548951605.jpg
https://s2.moc.gov.kh/mocspace/mocspace_1707548951647.jpg
https://s2.moc.gov.kh/mocspace/mocspace_1707548951567.jpg
https://s2.moc.gov.kh/mocspace/mocspace_1707548951667.jpg
https://s2.moc.gov.kh/mocspace/mocspace_1707548951802.jpg
https://s2.moc.gov.kh/mocspace/mocspace_1707548951827.jpg
https://s2.moc.gov.kh/mocspace/mocspace_1707548951697.jpg
https://s2.moc.gov.kh/mocspace/mocspace_1707548951790.jpg
https://s2.moc.gov.kh/mocspace/mocspace_1707548951672.jpg
https://s2.moc.gov.kh/mocspace/mocspace_1707548951703.jpg
https://s2.moc.gov.kh/mocspace/mocspace_1707548962447.jpg
https://s2.moc.gov.kh/mocspace/mocspace_1707548962918.jpg
https://s2.moc.gov.kh/mocspace/mocspace_1707548962425.jpg