លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមលេខាធិការដ្ឋាននៃក្រុមការងារយេនឌ័រក្រសួងពាណិជ្ជកម្មបានចូលរួមកម្មវិធីការតភ្ជាប់ស្ត្រីជាមួយនឹងឱកាសទៅកាន់ពិភពលោក ឆ្នាំ២០២៤

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកិច្ចការនារី លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារយេនឌ័រ តំណាង លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ ជាប្រធានក្រុមការងារយេនឌ័រក្រសួងពាណិជ្ជកម្ម និង លោកជំទាវ សយ បុប្ផា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោកស្រីអគ្គនាយករងជំរុញពាណិជ្ជកម្ម និងមន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ បានចូលរួមកម្មវិធីការតភ្ជាប់ស្ត្រីជាមួយនឹងឱកាសទៅកាន់ពិភពលោក ឆ្នាំ២០២៤។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ព័ត៌មាន ការលើកទឹកចិត្ត និងជំរុញស្ត្រីឱ្យក្លាយជាអ្នកដឹកនាំជំនាន់ក្រោយ តាមរយៈការពង្រឹងសមត្ថភាពដោយចូលរួមជាបេក្ខភាពសម្រាប់កម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា។

Her Excellency KONG Sedhika, Under Secretary of State of Commerce and Chair of Gender Working Group Secretariat​​ of the Ministry of Commerce, participate in the 2024 Women Connecting with the World Opportunity Program

...

(Phnom Penh): In the afternoon of Friday, 16 February 2024, at the Ministry of Women’s Affairs, Her Excellency KONG Sedhika, Under Secretary of State of Commerce, and the Chair of Gender Working Group Secretariat, Representative of Her Excellency SEREI Borapich, Secretary of State of Commerce and Chair of Gender Working Group, Her Excellency SOY Bopha, Under Secretary of State and Vice Chair of the Gender Working Group Secretariat of the Ministry of Commerce, Deputy Director General of Trade Promotion and officials of the Department of Market Development, participated in the program to connect women with opportunities to the world in 2024​. This program aims to provide information, encouragement and motivation for women to become the next generation of leaders through capacity building by participating as candidates for the Australia Awards Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1708250728735.jpg
https://s2.moc.gov.kh/mocspace/mocspace_1708250742888.jpg
https://s2.moc.gov.kh/mocspace/mocspace_1708250743195.jpg
https://s2.moc.gov.kh/mocspace/mocspace_1708250742719.jpg
https://s2.moc.gov.kh/mocspace/mocspace_1708250743159.jpg
https://s2.moc.gov.kh/mocspace/mocspace_1708250752820.jpg
https://s2.moc.gov.kh/mocspace/mocspace_1708250752808.jpg