លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Heather Wheeler MP ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងថ្នាក់ដឹកនាំរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Heather Wheeler MP ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងថ្នាក់ដឹកនាំរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ នៅក្នុងជំនួបនេះ​លោកជំទាវរដ្ឋមន្ត្រី និងលោកជំទាវប្រេសិត ក៏បានពិភាក្សា និងចែករំលែកអំពី វឌ្ឍនភាពនៃភាពជាដៃគូក្នុងការវិនិយោគរបស់ចក្រភពអង់គ្លេស (BIP) និងការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធ DCTS របស់ ចក្រភពអង់គ្លេសផងដែរ។

(Phnom Penh): On the morning of Monday, 19 February 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received Her Excellency Heather Wheeler MP, the Prime Minister's Trade Envoy to Cambodia and Laos, and leaders of the British Embassy in Cambodia to discuss ways to foster closer and strengthened relations with the UK, particularly in trade and economic cooperation.

During this meeting, both parties discussed and shared the progress of the British Investment Partnership (BIP) and the utilization of the Developing Countries Trading Scheme (DCTS).

https://s2.moc.gov.kh/mocspace/mocspace_1708327869803.jpg
https://s2.moc.gov.kh/mocspace/mocspace_1708327877995.jpg
https://s2.moc.gov.kh/mocspace/mocspace_1708327877487.jpg