ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់អាស៊ាន ស្ដីពីសមាហរណកម្មសេដ្ឋកិច្ច លើកទី៤៥ នៅទីក្រុងវ៉ាងវៀង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ទីក្រុងវ៉ាងវៀង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ)៖ កាលពីថ្ងៃទី១៩-២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់អាស៊ាន ស្ដីពីសមាហរណកម្មសេដ្ឋកិច្ច លើកទី៤៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងវ៉ាងវៀង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយប្រទេសឡាវ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីពិភាក្សាតាមដានវឌ្ឍនភាពការងារសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ដោយក្នុងនោះរួមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ឡាវឆ្នាំ២០២៤ និងជាពិសេសដើម្បីរៀបចំអនុសាសន៍ជូនកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៣០ ដែលគ្រោងនឹងរៀបចំឡើងនៅដើមខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នាពេលខាងមុខ។

---

His Excellency Pich Rithi, Secretary of State, led Cambodia’s delegation to attend the 45th High-Level Task Force on ASEAN Economic Integration (45th HLTF-EI) Meeting and Related Meetings held in Vang Vieng City, Lao PDR

...

(Vang Vieng, Lao PDR): From 19 to 21 February 2024, His Excellency Pich Rithi, Secretary of State, led Cambodia’s delegation to attend the 45th High-Level Task Force on ASEAN Economic Integration (45th HLTF-EI) Meeting and Related Meetings held in Vang Vieng City, Lao PDR.

These meetings were organized by Lao PDR as the AEAN Chair for 2024 to discuss and follow up on the ASEAN economic integration agenda, which also includes the proposed Priority Economic Deliverables for Lao PDR’s ASEAN Chairmanship, and particularly to prepare the recommendations for the upcoming 30th ASEAN Economic Minister Retreat to be held in early March 2024 in Luang Prabang, Lao PDR.

https://s2.moc.gov.kh/mocspace/mocspace_1708672652099.jpg
https://s2.moc.gov.kh/mocspace/mocspace_1708672662468.jpg
https://s2.moc.gov.kh/mocspace/mocspace_1708672662761.jpg
https://s2.moc.gov.kh/mocspace/mocspace_1708672662661.jpg
https://s2.moc.gov.kh/mocspace/mocspace_1708672662743.jpg
https://s2.moc.gov.kh/mocspace/mocspace_1708672662775.jpg
https://s2.moc.gov.kh/mocspace/mocspace_1708672662651.jpg
https://s2.moc.gov.kh/mocspace/mocspace_1708672662686.jpg
https://s2.moc.gov.kh/mocspace/mocspace_1708672662825.jpg
https://s2.moc.gov.kh/mocspace/mocspace_1708672662586.jpg
https://s2.moc.gov.kh/mocspace/mocspace_1708672662709.jpg
https://s2.moc.gov.kh/mocspace/mocspace_1708672662625.jpg