លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Asad Yaqub តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ដើម្បីជំរុញនិងជួយសម្រួលការធ្វើពាណិជ្ជកម្មសម្រាប់វិស័យឯកជន ដោយស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅអាទិភាពរបស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Asad Yaqub តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ដើម្បីជំរុញនិងជួយសម្រួលការធ្វើពាណិជ្ជកម្មសម្រាប់វិស័យឯកជន ដោយស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅអាទិភាពរបស់ក្រសួងពាណិជ្ជកម្ម។

(Phnom Penh): On the morning of Friday, 23 February 2024, at the Ministry of Commerce of Cambodia, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Asad Yaqub, IFC's Resident Representative to the Kingdom of Cambodia, and colleagues to discuss areas of cooperation to promote and facilitate trade for private sectors in line with the Pentagonal Strategy Phase 1 of the Royal Government of Cambodia and the Ministry of Commerce’s priorities.

https://s2.moc.gov.kh/mocspace/mocspace_1708673800677.jpg
https://s2.moc.gov.kh/mocspace/mocspace_1708673800579.jpg
https://s2.moc.gov.kh/mocspace/mocspace_1708673800588.jpg
https://s2.moc.gov.kh/mocspace/mocspace_1708673800605.jpg