នាយកដ្ឋាននីតិកម្មនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស របស់ក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ប្រកាសស្តីពីការអនុវត្តសិទ្ធិរបស់គូភាគីនៃប្រតិបត្តិការដែលមានកិច្ចធានា និងបែបបទនិងនីតិវិធីនានាពាក់ព័ន្ធនឹងប្រតិបត្តិការដែលមានកិច្ចធានា ក្រោមអធិបតីភាព លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ព្រះសីហនុ)៖ នាថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នាយកដ្ឋាននីតិកម្មនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស របស់ក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ប្រកាសស្តីពីការអនុវត្តសិទ្ធិរបស់គូភាគីនៃប្រតិបត្តិការដែលមានកិច្ចធានា និងបែបបទនិងនីតិវិធីនានាពាក់ព័ន្ធនឹងប្រតិបត្តិការដែលមានកិច្ចធានា ក្រោមអធិបតីភាព លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីខ្លឹមសារ អត្ថប្រយោជន៍ សិទ្ធិ និងកាតព្វកិច្ចនានាដែលបានចែងនៅក្នុងច្បាប់ និងប្រកាសខាងលេី ជូនដល់មន្រ្តីរាជការ មេធាវី វិស័យឯកជន ពាណិជ្ជករ ម្ចាស់សហគ្រាសធុនតូចនិងមធ្យម (SMEs) ពិសេសស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងខេត្តព្រះសីហនុ។ក្នុងឱកាសនោះ មន្ត្រីជំនាញនៃនាយកដ្ឋាននីតិកម្ម បានធ្វើបទបង្ហាញ និងពន្យល់អំពីចំណុចសំខាន់នីមួយៗ ជូនអង្គសិក្ខាសាលា ដែលមានអ្នកចូលរួមសរុបប្រមាណ ៧០នាក់៕

https://s2.moc.gov.kh/mocspace/mocspace_1708963369660.jpg
https://s2.moc.gov.kh/mocspace/mocspace_1708963398512.jpg
https://s2.moc.gov.kh/mocspace/mocspace_1708963396979.jpg
https://s2.moc.gov.kh/mocspace/mocspace_1708963397107.jpg
https://s2.moc.gov.kh/mocspace/mocspace_1708963400215.jpg
https://s2.moc.gov.kh/mocspace/mocspace_1708963418557.jpg
https://s2.moc.gov.kh/mocspace/mocspace_1708963419275.jpg