ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផលជំហានទី២ អំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ នៅរាជធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉េតអារ៉ាប់រួម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (រាជធានីអាប៊ុយដាប៊ី)៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផល ជំហានទី២ ក្នុងកំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ នៅរាជធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉េតអារ៉ាប់រួម។   

គោលបំណងនៃកិច្ចប្រជុំចរចានេះ គឺដើម្បីបន្តចរចាលើកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផលជំហានទី២ សំដៅទទួលបានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយ សម្រាប់គ្រប់គ្រងសកម្មភាពនេសាទសមុទ្រខុសច្បាប់ ពុំមានការរាយការណ៍ និងការគ្រប់គ្រងពុំបានត្រឹមត្រូវ ជាពិសេស ដើម្បីរឹតត្បិតសកម្មភាពឧបត្ថម្ភធនជលផល និងធានាចីរភាពនៃធនធានជលផលសមុទ្រ ឱ្យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ចំណុច ១៤.៦ (Life below water)។

---

His Excellency SOK Sopheak, Secretary of State of Commerce, led the Cambodian delegation to attend the negotiation on Fisheries Subsidies Agreement Phase II during the 13th WTO Ministerial Conference in Abu Dhabi, United Arab Emirates

...

(Abu Dhabi): On the morning of Tuesday, 27 February 2024, His Excellency SOK Sopheak, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, led the Cambodian delegation to attend the negotiation on Fisheries Subsidies Agreement Phase II during the 13th WTO Ministerial Conference in Abu Dhabi, United Arab Emirate.

The primary objective of this negotiation was to continue the negotiation on Phase II of Fisheries Subsidies to conclude a comprehensive agreement for regulation of illegal, unreported, and unregulated fishing or fishing-related activities, especially to prohibit fisheries subsidies that contribute to overfishing and overcapacity, ensuring the sustainability of resources under water as consistent with United Nations Sustainable Development Goals 14.6: “Life below water.”

https://s2.moc.gov.kh/mocspace/mocspace_1709188240040.jpg
https://s2.moc.gov.kh/mocspace/mocspace_1709188240538.jpg
https://s2.moc.gov.kh/mocspace/mocspace_1709188240573.jpg
https://s2.moc.gov.kh/mocspace/mocspace_1709188240650.jpg
https://s2.moc.gov.kh/mocspace/mocspace_1709188240633.jpg