ពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (13th CLV DTA JCC)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ខេត្តអត្តពើ ប្រទេសឡាវ)៖ នាព្រឹកថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន CLV DTA JCC សម្រាប់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA JCC) កំណត់ហេតុនៃកិច្ចប្រជុំនេះ នឹងក្លាយជាឯកសារមូលដ្ឋានក្នុងការរួមគ្នាបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម បង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នា និងរក្សាចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ សម្រាប់ប្រមុខដឹកនាំ នៃប្រទេសទាំងបី ពិនិត្យនិងផ្តល់អនុសាសន៍ នៅក្នុងកិច្ចប្រជុំកំពូលលើកទី១២ (12th CLV DTA Summit) ដែលនឹងគ្រោងរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា៕  

Signing Ceremony on Minutes of the 13th Joint Coordination Committee on Cambodia-Laos-Viet Nam

(Attapeu, Lao PDR): On the morning of Friday, 1 March 2024, Her Excellency CHAM Nimul, Minister of Commerce and Chairwoman of the CLV DTA JCC of the Kingdom of Cambodia, participated in the Signing Ceremony of the minutes of the 13th Joint Coordination Committee on Cambodia-Laos-Viet Nam.

These very important minutes are the preliminary document with the aim of continuously promoting social-economic development, cooperation, and keeping a closer relationship for the heads of government of the three countries to review and give recommendations at the 12th CLV DTA Summit, which will be hosted in the Kingdom of Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1709437593231.jpg
https://s2.moc.gov.kh/mocspace/mocspace_1709437594006.jpg
https://s2.moc.gov.kh/mocspace/mocspace_1709437593568.jpg