ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស បានចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីតួនាទី ភារកិច្ច និងអត្ថប្រយោជន៍នៃការបង្កើតសមាគមអាជីវកម្ម ដល់អាជីវករម្ចាស់សៃឡូដំឡូងមី និងពោតក្រហម នៅតាមបណ្ដាស្រុកជាប់ព្រំដែនជាមួយប្រទេសថៃ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(បាត់ដំបង)៖ នាព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំស្រុកសំពៅលូន ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស បានចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីតួនាទី ភារកិច្ច និងអត្ថប្រយោជន៍នៃការបង្កើតសមាគមអាជីវកម្ម ដល់អាជីវករម្ចាស់សៃឡូដំឡូងមី និងពោតក្រហម នៅតាមបណ្ដាស្រុកជាប់ព្រំដែនជាមួយប្រទេសថៃ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោកអភិបាលរងនៃគណ:អភិបាលស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង មន្ត្រីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍវិស័យឯកជននៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ផងដែរ។

(Battambang): on the morning of Tuesday, 05 March 2024, at the Sampov Lon district hall, His Excellency SAMRITH Sakura, general director of the General Department of Domestic Trade, presided over the dissemination meeting on the role, duties, and benefits of establishing the business association with cassava and red corn traders in the border districts next to Thailand.

This meeting was also attended by the director of the Battambang provincial department of commerce, the deputy governor of Sampov Lon district, Phnom Proek district and Kamrieng district, and technical officers of the private sector development department and Battambang provincial department of commerce.  

https://s2.moc.gov.kh/mocspace/mocspace_1709708617824.jpg
https://s2.moc.gov.kh/mocspace/mocspace_1709708650799.jpg
https://s2.moc.gov.kh/mocspace/mocspace_1709708651473.jpg
https://s2.moc.gov.kh/mocspace/mocspace_1709708651526.jpg
https://s2.moc.gov.kh/mocspace/mocspace_1709708651252.jpg
https://s2.moc.gov.kh/mocspace/mocspace_1709708651333.jpg
https://s2.moc.gov.kh/mocspace/mocspace_1709708651421.jpg