ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

  (ព្រះសីហនុ)៖ នាថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ដែលបានរៀបចំឡើងនៅខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោកប្រធាន អនុប្រធាន មន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម មន្រ្តីនៃមន្ទីរពាក់ព័ន្ធក្នុងខេត្ត អាជីវករ អ្នកកែច្នៃ និងអ្នកនាំចេញផងដែរ។  

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ឱ្យបានទូលំទូលាយដល់គ្រប់អន្តរវិស័យ និងតួអង្គពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ព្រមទាំងមានកម្មវិធីជជែកដេញដោលពិភាក្សា ពីសំណាក់វាគ្មិនកិត្តិយស ដែលអញ្ជើញមកពី តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងឧស្សាហម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ប្រចាំកម្ពុជា និងតំណាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ ប្រតិភូទាំងអស់ក៏បានធ្វើទស្សនកិច្ចសិក្សានៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដើម្បីសិក្សាអំពីដំណើរការនៃការដឹកជញ្ជូន លើកដាក់ រក្សាទុកមុនពេលនាំចេញ ផលិតផលកសិ-ឧស្សាហកម្ម ផងដែរ។

---

His Excellency REACH Ra, Secretary of State of Commerce, presided over the Dissemination Workshop on “National Cashew Policy 2022-2027”

...

(Preh Sihanouk) - On Tuesday, 12 Mach 2024, His Excellency REACH Ra, Secretary of State of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, presided over the Dissemination Workshop on “National Cashew Policy 2022-2027” at Preh Sihanouk Province, attended by His Excellency Deputy Governors from Sihanouk, Deputy Director General of the General Directorate of Trade Promotion, Director, Deputy Director, officers of the Department of Trade Policy, officials of relevant departments at the sub-national level, traders, processors and exporters.

This workshop aims to disseminate the "National Cashew Policy 2022-2027" to all relevant stakeholders in the cashew sector, accompanied by a panel discussion session with distinguished guest speakers from the Ministry of Commerce, Ministry of Agriculture. Forestry and Fisheries, Ministry of Industry, Science, Technology and Innovation, EU-German ARISE PLUS project, and SME Bank of Cambodia.

During this mission, the participants visited Port Autonome de Sihanoukville, Sihanouk Province, with the purpose of seeing the lifting procedures to and from the ship, transferring cargo, and storing products, especially Agro-industry production.

https://s2.moc.gov.kh/mocspace/mocspace_1710314154147.jpg
https://s2.moc.gov.kh/mocspace/mocspace_1710314171870.jpg
https://s2.moc.gov.kh/mocspace/mocspace_1710314171995.jpg
https://s2.moc.gov.kh/mocspace/mocspace_1710314172283.jpg
https://s2.moc.gov.kh/mocspace/mocspace_1710314172287.jpg
https://s2.moc.gov.kh/mocspace/mocspace_1710314172248.jpg
https://s2.moc.gov.kh/mocspace/mocspace_1710314172212.jpg
https://s2.moc.gov.kh/mocspace/mocspace_1710314172252.jpg
https://s2.moc.gov.kh/mocspace/mocspace_1710314172026.jpg
https://s2.moc.gov.kh/mocspace/mocspace_1710314187035.jpg
https://s2.moc.gov.kh/mocspace/mocspace_1710314186985.jpg
https://s2.moc.gov.kh/mocspace/mocspace_1710314186850.jpg
https://s2.moc.gov.kh/mocspace/mocspace_1710314187127.jpg