ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ (20th AKFTA-IC)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ទីក្រុងហ្សាការតា, សាធារណរដ្ឋឥណ្ឌូណេស៊ី)៖ នាថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ (20th AKFTA-IC)។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យនិងពិភាក្សាលើរៀបវារៈសំខាន់ៗ រួមមាន វឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ លទ្ធផលនៃការសិក្សាស្ដីពីការត្រួតពិនិត្យឡើងវិញរួមគ្នាលើកិច្ចព្រមព្រៀងAKFTA និងលទ្ធភាពដំឡើងកម្រិតកិច្ចព្រមព្រៀងAKFTA ក៏ដូចជាគម្រោងកិច្ចសហប្រតិបត្តិការដែលកំពុងអនុវត្តនិងគម្រោងកិច្ចសហប្រតិបត្តិការថ្មីផងដែរ។  

(Jakarta, Indonesia): On 12-13 March 2024, at the ASEAN Secretariat, His Excellency Long Kemvichet, Director-General of International Trade led the Ministry of Commerce's delegation to attend the 20th Meeting of the ASEAN-Korea Free Trade Area Implementing Committee (20th AKFTA IC). The meeting was conducted to discuss the progress of the implementation of the AKFTA, Joint Review Study of the AKFTA and possibility of upgrading the AKFTA, as well as to review the progress of on-going and new cooperation projects.

https://s2.moc.gov.kh/mocspace/mocspace_1710488220878.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488220816.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488221343.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488221064.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488221216.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488221443.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488229283.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488229159.jpg