ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំក្រុមការងារចម្រុះ ស្តីពីពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-សហភាពអឺរ៉ុប តាមប្រព័ន្ធវីដេអូ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំក្រុមការងារចម្រុះ ស្តីពីពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-សហភាពអឺរ៉ុប តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុបលើវិស័យសេដ្ឋកិច្ចឌីជីថល ចីរភាពនិងភាពធន់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ព្រមទាំងគម្រោងការតភ្ជាប់ប្រកបដោយចីរភាពអាស៊ាន-សហភាពអឺរ៉ុប (សម្រាប់វិស័យពាណិជ្ជកម្ម) ផងដែរ។

(Phnom Penh): On the afternoon of Friday,15 March 2024, at the Ministry of Commerce, His Excellency Long Kemvichet, Director-General of International Trade, led the Ministry of Commerce's delegation to attend the ASEAN-EU Joint Working Group for Trade and Investment via Video Conference.

The meeting was conducted to exchange views on the cooperation between ASEAN and the EU on digital economy, sustainable and resilient supply chains, and the EU-ASEAN Sustainable Connectivity Package (Trade Component).  

https://s2.moc.gov.kh/mocspace/mocspace_1710748336831.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748337041.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748336816.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748337087.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748336989.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748337107.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748337376.jpg
https://s2.moc.gov.kh/mocspace/mocspace_1710748336912.jpg