លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជាក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំអន្តរក្រសួងនៃគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជា ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (គ.ត.ព.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នសរុបចំនួន ២៤។  

គោលបំណងនៃកិច្ចប្រជុំនេះគឺ (១). រាយការណ៍អំពីបច្ចុប្បន្នភាពនៃការរៀបចំសមាសភាព គ.ត.ព. (២). ការធ្វើបទបង្ហាញស្ដីពីកាលបរិច្ឆេទ និងរបៀបវារៈនៃសិក្ខាសាលាស្ដីពីត្រៀមរៀបចំការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា (TPR) លើកទី៣ ក្រោមក្របខ័ណ្ឌអង្គការ WTO (៣). ការធ្វើបទបង្ហាញស្ដីពីកម្មវិធីការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមក្របខ័ណ្ឌអង្គការ WTO និង (៤). កិច្ចពិភាក្សាអំពីការត្រៀមសម្រាប់កិច្ចប្រជុំ គ.ត.ព.៕

https://s2.moc.gov.kh/mocspace/mocspace_1710749231031.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749239704.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277502.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277337.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277407.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277400.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277295.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277274.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277521.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277420.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277291.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277363.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277686.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277525.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277322.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277468.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277555.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277623.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277647.jpg
https://s2.moc.gov.kh/mocspace/mocspace_1710749277496.jpg