លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិស លើកទី៦ (6th Project Steering Committee) ក្រោមគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា GIZ Cambodia និង Eurocham Cambodia

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់ និងមូន រីវើសាយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិស លើកទី៦ (6th Project Steering Committee) ក្រោមគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា GIZ Cambodia និង Eurocham Cambodia។   

កិច្ចប្រជុំនេះមានគោលបំណងបង្ហាញសមិទ្ធិផលសំខាន់ៗនៃការអនុវត្តគម្រោងនេះសម្រេចបានជាមួយដៃគូអភិវឌ្ឍន៍ និងភ្នាក់ងារអនុវត្តគម្រោង រួមមាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និង សហព័ន្ធស្វាយចន្ទីកម្ពុជាលើសមាសភាពចំនួន ៣ រួមមាន៖ ១) កិច្ចសម្រួលពាណិជ្ជកម្ម ២) ការពង្រឹងសមត្ថភាពស្ថាប័ន និង ៣) ការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តបញ្ញត្តិ និងការចូលរួមពីវិស័យឯកជន។

---

(Phnom Penh): On the morning of Friday, 15 March 2024, at Sun & Moon Riverside Hotel, Her Excellency TEKRETH Kamrang, Secretary of State, High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the 6th PSC Meeting of ARISE Plus Cambodia with the participation of high-level officials of the Ministry of Commerce, relevant ministries and agencies, the EU delegation to Cambodia, the Embassy of the Federal Republic of Germany in Cambodia, GIZ Cambodia and Eurocham Cambodia.

This purpose of this meeting is to present the main achievements by the implementing partners and agency including General Department of Customs Excise (GDCE), Ministry of Agriculture, Forestry and Fisheries, Siem Reap – Oddor Meanchey Chamber of Commerce (SROCC) and Cambodia Cashew Federation (CCF) on three main components: 1) Trade facilitation, 2) Institutional capacity building and 3) Private sector engagement.

https://s2.moc.gov.kh/mocspace/mocspace_1710919613293.jpg
https://s2.moc.gov.kh/mocspace/mocspace_1710919613189.jpg
https://s2.moc.gov.kh/mocspace/mocspace_1710919613528.jpg
https://s2.moc.gov.kh/mocspace/mocspace_1710919613532.jpg
https://s2.moc.gov.kh/mocspace/mocspace_1710919613599.jpg
https://s2.moc.gov.kh/mocspace/mocspace_1710919613724.jpg
https://s2.moc.gov.kh/mocspace/mocspace_1710919613647.jpg
https://s2.moc.gov.kh/mocspace/mocspace_1710919613445.jpg
https://s2.moc.gov.kh/mocspace/mocspace_1710919613733.jpg
https://s2.moc.gov.kh/mocspace/mocspace_1710919613764.jpg
https://s2.moc.gov.kh/mocspace/mocspace_1710919613768.jpg
https://s2.moc.gov.kh/mocspace/mocspace_1710919613638.jpg