ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការតម្រង់ទិសគម្រោងស្តីពី "ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅភាគខាងជើងបឹងទន្លេរសាប (Public Social-Privates Partnership for Ecologically Sound Agriculture and Resilient Livelihood In Northern Tonle Sap Basin - PEARL)" ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការតម្រង់ទិសគម្រោងស្តីពី "ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅភាគខាងជើងបឹងទន្លេរសាប (Public Social-Privates Partnership for Ecologically Sound Agriculture and Resilient Livelihood In Northern Tonle Sap Basin - PEARL)" ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។  

កិច្ចប្រជុំនេះ ក៏មមានការអញ្ជើញចូលរួមពីសមាជិកនៃគណៈកម្មាធិការមកពីក្រសួងពាក់ព័ន្ធ រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹក និងឧត្តុនិយម ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងតំណាងមកពីវិស័យឯកជន អង្គការដៃគូពាក់ព័ន្ធ និងអង្គភាពគ្រប់គ្រងគម្រោង (PMU) របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ផងដែរ។

កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសនេះ ធ្វើឡើងក្នុងគោលបំណងដើម្បី៖ ១.)ពិនិត្យមើលវឌ្ឍនភាពបច្ចុប្បន្ននៃសកម្មភាពគម្រោង ២.)កំណត់បញ្ហាប្រឈមដែលអាចកើតមានសម្រាប់ការអនុវត្តគម្រោង និងផ្តល់ការណែនាំដើម្បីធានាថាផលប៉ះពាល់ និងលទ្ធផលរបស់គម្រោង PEARL អាចសម្រេចបាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង ៣.)ពិនិត្យ និងអនុម័តផែនការការងារប្រចាំឆ្នាំ និងថវិកាឆ្នាំ២០២៤។

---

(Phnom Penh): On the morning of Tuesday, 19 March 2023, at Sunway Hotel, His Excellency OUM Kosal, Undersecretary of State of Commerce, and High Representative of Her Excellency CHAM Nimul, Minister of Commerce, joined a first meeting of the Project Steering Committee (PSC) of the project on Public Social-Privates Partnership for Ecologically Sound Agriculture and Resilient Livelihood in Northern Tonle Sap Basin (PEARL), which was highly presided over by His Excellency Dr. Yang Saing Koma, Secretary of State of the Ministry of Agriculture, Forestry and Fisheries (MAFF).

The meeting was participated by PSC members from line Ministries MAFF, MoE, MoWRAM, MoC, MoWA, ARDB, and Federations/Associations representing private sectors and farmers, and the project PMU, etc.

The objectives of the 1st PSC meeting are to (i) review the current progress of project activities; (ii) identify potential challenges for project implementation and provide guidance to ensure that the PEARL project impact and outcomes can be achieved at the national and sub-national level, and (iii) review and approve the Annual Work Plan and Budget 2024.

https://s2.moc.gov.kh/mocspace/mocspace_1710920306734.jpg
https://s2.moc.gov.kh/mocspace/mocspace_1710920307311.jpg
https://s2.moc.gov.kh/mocspace/mocspace_1710920307238.jpg
https://s2.moc.gov.kh/mocspace/mocspace_1710920307245.jpg
https://s2.moc.gov.kh/mocspace/mocspace_1710920307354.jpg
https://s2.moc.gov.kh/mocspace/mocspace_1710920307206.jpg