ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Paul CHAN រដ្ឋមន្រ្តីហិរញ្ញវត្ថុហុងកុង ដើម្បីចែករំលែកបទពិសោធន៍ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការបង្កើតក្របខណ្ឌថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនាពេលខាងមុខ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ទីក្រុងហុងកុង, ប្រទេសចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Paul CHAN រដ្ឋមន្រ្តីហិរញ្ញវត្ថុហុងកុង ដើម្បីចែករំលែកបទពិសោធន៍ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការបង្កើតក្របខណ្ឌថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនាពេលខាងមុខ។ 

  ក្នុងឱកាសនោះ ភាគីហុងកុងបានសម្តែងការប្តេជ្ញាក្នុងការផ្តល់ជាការតភ្ជាប់ដ៏សំខាន់សម្រាប់វិស័យវិនិយោគ-ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងវិនិយោគ-ពាណិជ្ជកម្មរបស់ប្រទេសសំខាន់ៗដែលកំពុងមានមូលដ្ឋាននៅហុងកុង រួមទាំងជាមួយនឹងទីក្រុងធំៗទាំង៩ ដែលស្ថិតនៅក្នុងតំបន់មហាឆ្នេរ (GBA) របស់ប្រទេសចិន ផងដែរ។  

(Hong Kong SAR, China): On the morning of Thursday, 21 March 2024, His Excellency SOK Sopheak, Secretary of State of Commerce, and the high representative of Her Excellency CHAM Nimul, Minister of Commerce of Cambodia, met with His Excellency Paul CHAN, Secretary of Finance of Hong Kong SAR, to share practical development experience and explore the feasibility of establishing frameworks for bilateral economic and trade cooperation ahead.

On that occasion, His Excellency Secretary of Finance pledged to enable Hong Kong SAR as a ‘super connector’ between Cambodia’s trade and investment and those of other economies whose production bases stand in Hong Kong, as well as other 9 cities of the China’s Greater Bay Area (GBA).

https://s2.moc.gov.kh/mocspace/mocspace_1711337446424.jpg
https://s2.moc.gov.kh/mocspace/mocspace_1711337446370.jpg
https://s2.moc.gov.kh/mocspace/mocspace_1711337446728.jpg