ឯកឧត្ដម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរសម្រាប់ "វេទិកាម៉េឃ្យុង (MAEKYUNG) កម្ពុជា"

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ឯកឧត្ដម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរសម្រាប់ "វេទិកាម៉េឃ្យុង (MAEKYUNG) កម្ពុជា" ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម In-Kyo Cheong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្តម Jung-Wook Park ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Jeoung-Yeol Yu នាយកប្រតិបត្តិនៃទីភ្នាក់ងារជំរុញពាណិជ្ជកម្មវិនិយោគកូរ៉េ (KOTRA) លោកបណ្ឌិត Dae-Whan Chang ប្រធានក្រុមហ៊ុន Maekyung Media Group ព្រមទាំងវិស័យឯកជនកម្ពុជា និងសាធារណរដ្ឋកូរ៉េ។វេទិកានេះ រៀបចំឡើងក្នុងគោលបំណងក្នុងការស្វែងរកកាលានុវត្តភាព សម្រាប់ជំរុញភាពរីកចម្រើន និងវិបុលភាពរួមគ្នានាពេលអនាគតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តីស្តីទី បានថ្លែងអំណរគុណ ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម វិនិយោគកូរ៉េ (KOTRA) និងក្រុមហ៊ុន Maekyung Media Group សម្រាប់ការរៀបចំ និងស្វាគមន៍ វិនិយោគិនកូរ៉េដែលបានចូលរួមវេទិកាដ៏សំខាន់នេះ។  

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី បានជម្រាបអង្គពិធីអំពីភាពរីកចម្រើន និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ ជាពិសេសបន្ទាប់ពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) នៅខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្រ្តីស្តីទី ក៏បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបង្កើតបរិយាកាសធុរកិច្ចអំណោយផលដល់វិនិយោគិនទាំងអស់ រួមមានកំណែទម្រង់ស្ថាប័ន និងការអនុម័តក្របខណ្ឌបទប្បញ្ញត្តិក្នុងស្រុក ពាក់ព័ន្ធនានា។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី បានស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិនកូរ៉េ ឱ្យបន្តស្វែងរកឱកាសវិនិយោគនិងអាជីវកម្មបន្ថែមទៀត ជាពិសេស វិស័យផ្តល់តម្លៃបន្ថែមខ្ពស់ ដូចជា៖ វិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងអេឡិចត្រូនិកនិងគ្រឿងបង្គុំយានយន្ត និងវិស័យកសិកម្ម និងកែច្នៃម្ហូបអាហារនៅកម្ពុជា។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី បានបង្ហាញការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ រួមមាន៖ វិស័យឯកជន និងKOTRA ក្នុងការសម្រួលដល់សកម្មភាពពាណិជ្ជកម្ម ដើម្បីសម្រួល និងជំរុញសកម្មភាពពាណិជ្ជកម្មដល់វិនិយោគិនកូរ៉េ។

(Phnom Penh): On the morning of Wednesday, 27 March 2024, at the Sofitel Phnom Penh Hotel, His Excellency KEM Sithan, Acting Minister of the Ministry of commerce, High representative of Her Excellency CHAM Nimul, Minister of Commerce, received a Congratulatory Remarks at the Maekyung Cambodia Forum, attended by Excellency In-Kyo Cheong, Minister for Trade of Republic of Korea, His Excellency Chea Vuthy, Secretary General of Cambodian Investment Board, His Excellency Jung-Wook Park, Ambassador of the Republic of Korea to the Kingdom of Cambodia, Mr. Jeoung-Yeol Yu, CEO of Korea Trade-Investment Promotion Agency (KOTRA), Dr. Dae-Whan Chang, Chairman of the Maekyung Media Group, as well as the private sector in Cambodia and Republic of Korea.

This forum is organized with the purpose of exploring opportunities for joint future growth and prosperity between Cambodia and the Republic of Korea.

To begin with, His Excellency Acting Minister expressed appreciation to the Council for the Development of Cambodia, the Korea Trade-Investment Promotion Agency (KOTRA) and Maekyung Media Group for organizing and welcoming Korean investors to join this important forum.

On this occasion, His Excellency Acting Minister informed about the growth and bilateral trade cooperation between Cambodia-Republic of Korea, especially after the entered into force of the Cambodia-Republic of Korea Free Trade Agreement (CKFTA) in December 2022.

His Excellency Acting Minister also highlighted the Royal Government of Cambodia's efforts to promote trade facilitation and foster business climate for all investors, including the institutional reforms and the adoption of some domestic regulatory frameworks.

At the same time, His Excellency Acting Minister welcomed and encouraged Korean investors to continue to seek more investment and business opportunities, especially in the high-value-added sectors such as digital technology, electronic and automotive components, and agriculture and food processing in Cambodia.

In closing, His Excellency Acting Minister would also like to reiterate his commitment to improving business-friendly environment and closely cooperating with relevant stakeholders, including the private sector and the KOTRA to facilitate trade activities to facilitate and promote trade activities for Korean investors.

https://s2.moc.gov.kh/mocspace/mocspace_1711728106517.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728107425.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728106753.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728106968.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728107789.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728107961.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728107749.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728107303.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728107768.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728108190.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728107744.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728107816.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728107828.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728107261.jpg
https://s2.moc.gov.kh/mocspace/mocspace_1711728108008.jpg