ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពីការចាកចេញរបស់កម្ពុជាពីប្រទេសអភិឌ្ឍតិចតួច (LDCs Graduation) ដែលមានវត្តមានចូលរួមពីអ្នកជំនាញនៃអង្គការ UNCTAD និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកសុក្រ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពីការចាកចេញរបស់កម្ពុជាពីប្រទេសអភិឌ្ឍតិចតួច (LDCs Graduation) ដែលមានវត្តមានចូលរួមពីអ្នកជំនាញនៃអង្គការ UNCTAD និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។

  កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យ និងពិគ្រោះយោបល់ លើគម្រោងសិក្សាស្រាវជ្រាវរបស់អង្គការ UNCTAD ស្ដីពីយុទ្ធសាស្រ្ដរបស់កម្ពុជាសម្រាប់ការចាកចេញពីប្រទេសអភិឌ្ឍតិចតួច LDC ដោយរលូន ដែលជាផ្នែកដ៏សំខាន់របស់ ឯកសារក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា (Cambodia's Trade Policy Framework) និងសម្រាប់ជួយដល់កិច្ចការរៀបចំយុទ្ធសាស្ដ្រជាតិស្ដីពីការចាកចេញដោយរលូន (National Smooth Transition Strategy) របស់គណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពីប្រទេស LDC។  

(Phnom Penh): On the morning of Friday, 29 March 2024, at the Ministry of Commerce, His Excellency SOK Sopheak, Secretary of State of Commerce, chaired the meeting on “Cambodia Graduation from LDCs” with the participation of the expert from UNCTAD and the representatives from the relevant line ministries.

The purpose of this meeting is to discuss the preparation of the research study on "A trade strategy for Cambodia to navigate smooth LDC graduation and beyond," the main pillar of Cambodia's Trade Policy Framework, and jointly serve as the main resource for the National Smooth Transition Strategy of the National Committee on Cambodia's LDC Graduation.

https://s2.moc.gov.kh/mocspace/mocspace_1711729547866.jpg
https://s2.moc.gov.kh/mocspace/mocspace_1711729547147.jpg
https://s2.moc.gov.kh/mocspace/mocspace_1711729547998.jpg
https://s2.moc.gov.kh/mocspace/mocspace_1711729547954.jpg
https://s2.moc.gov.kh/mocspace/mocspace_1711729548099.jpg
https://s2.moc.gov.kh/mocspace/mocspace_1711729548215.jpg
https://s2.moc.gov.kh/mocspace/mocspace_1711729548257.jpg
https://s2.moc.gov.kh/mocspace/mocspace_1711729548152.jpg
https://s2.moc.gov.kh/mocspace/mocspace_1711729548149.jpg
https://s2.moc.gov.kh/mocspace/mocspace_1711729548055.jpg
https://s2.moc.gov.kh/mocspace/mocspace_1711729548186.jpg
https://s2.moc.gov.kh/mocspace/mocspace_1711729547995.jpg