លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធី Networking Cocktail នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ "បញ្ចេញសក្តានុពលអាស៊ាន៖ បច្ចេកវិទ្យា ចីរភាព និងកំណើនប្រកបដោយបរិយាប័ន្ន"

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធី Networking Cocktail នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ដែលមានវត្តមានចូលរួមពីពីថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូប។ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងនូវតួនាទីដ៏មានសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ក្នុងការរួមបញ្ជូលគ្នា ការធ្វើអន្តរកម្ម និងភ្ជាប់ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធជាច្រើនក្នុងបរិយាកាសដ៏ស្និទស្នាល និងបង្កើនឱកាសបង្កើតទំនាក់ទំនង និងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក។

ថ្លែងនៅក្នុងសុន្ទរកថាលោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ជាវេទិកាមួយដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធិផល នៃសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន និងដើម្បីស្វែងយល់បន្ថែមអំពីសក្តានុពលដ៏ធំធេងនៃការតភ្ជាប់ក្នុងតំបន់។ យើងឈរនៅកម្រិតមួយនៃការលាតត្រដាងនូវកាលានុវត្តភាពធុរកិច្ចជាច្រើនដែលអាចត្រូវបានប្រើប្រាស់ ដើម្បីមិនត្រឹមតែសម្រាប់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីធានាថាការអភិវឌ្ឍន៍សេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយនឹងកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។

គោលដៅសំខាន់នៃការពិភាក្សារបស់យើងនៅថ្ងៃស្អែកនេះ យើងក៏នឹងមានឱកាសដើម្បីយល់ដឹងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបញ្ចេញសក្តានុពល និងការវិវត្តតួនាទីរបស់ខ្លួនជាច្រកយុទ្ធសាស្ត្រទៅកាន់ទីផ្សារដ៏ទូលំទូលាយរបស់អាស៊ាន និងទីផ្សារផ្សេងៗទៀត”។ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានជំរុញឱ្យដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមពិភាក្សាស៊ីជម្រៅបន្ថែមទៀតលើសសរស្តម្ភដែលជាគន្លឹះក្នុងការជំរុញអាស៊ានឆ្ពោះទៅអនាគតមួយដែលកាត់បន្ថយគម្លាតឌីជីថល តាមរយៈការពង្រឹងការតភ្ជាប់ ចីរភាព និងការលើកកម្ពស់ការអភិវឌ្ឍ ព្រមទាំងកំណើនប្រកបដោយបរិយាប័ន្ន ដែលរាប់បញ្ចូលគ្រប់ភាគីពាក់ព័ន្ធ។

Her Excellency CHAM Nimul, Minister of Commerce, chaired the Networking Cocktail for the Cambodia-ASEAN Business Summit under the theme “Unleashing ASEAN’s Potential: Technology, Sustainability, and Inclusive Growth.”

(Phnom Penh): On the evening of Monday, April 1, 2024, at the Sofitle Phnom Penh Phokeethra, Her Excellency CHAM Nimul, Minister of Commerce, chaired the Networking Cocktail for the Cambodia-ASEAN Business Summit with many participants from the Ministry of Commerce, representatives from line ministries, private sector and relevant many stakeholders.

To begin, Her Excellency Minister acknowledges the important role of the event in being able to mingle, interact, and connect with many stakeholders in a more relaxing atmosphere and to maximise the opportunity to connect and exchange views.

Addressing in her remarks, Her Excellency Minister highlighted that the “Cambodia-ASEAN Business Summit offers a platform to reflect on the achievements of ASEAN’s economic integration and to further explore the immense potential of regional connectivity. We stand at the threshold of uncovering many business opportunities that can be leveraged to not only advance our economic development but to ensure that economic development goes hand-in-hand with sustainable and inclusive growth. At the heart of our discussions tomorrow, we will also have opportunities to observe Cambodia’s commitments and efforts in unleashing its potential and evolving its role as a strategic gateway to the broader ASEAN market and beyond.”

In conclusion, Her Excellency Minister urged all crucial partners and stakeholders to deeply engage in discussions that embody the pillars that are believed to be key to propelling ASEAN towards a future where the digital divide is narrowed through enhanced connectivity, sustainability and development are further strengthened, and inclusive growth ensures no one is left behind.  

https://s2.moc.gov.kh/mocspace/mocspace_1712043424369.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043424360.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043424738.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043424668.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043424537.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043424938.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043424595.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043424826.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043424906.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043424733.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043424871.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043424652.jpg
https://s2.moc.gov.kh/mocspace/mocspace_1712043424815.jpg