ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំសហការីនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក ចូលកិច្ចប្រជុំលើកទី១ នៃក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំសហការីនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក ចូលកិច្ចប្រជុំលើកទី១ នៃក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំបង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ បានប្រកាសសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារអន្តរក្រសួងលេខ៣២សសរ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ អំពីសមាភាព និងតួនាទី ភារកិច្ចសំខាន់ៗរបស់ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា និងរៀបចំផែនការមេស្តីពីការបង្កើតនិងដំឡើងកម្រិតច្រកទ្វារ ព្រំដែនគោកកម្ពុជា-វៀតណាម ព្រមទាំងការពិនិត្យមើលលើលទ្ធផលការងារដែលក្រុមការងារបានអនុវត្តនាពេលកន្លងមក។

ក្នុងឱកាសនោះ អង្គប្រជុំបានសម្រេចបង្កើតអនុក្រុមការងារចំនួន៣ ដើម្បីចុះសិក្សាផ្ទាល់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម រួមមាន៖ (១)-ក្រុមការងារទី១ ដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ (ខេត្តត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង) (២)-ក្រុមការងារទី២ ដឹកនាំដោយ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ (ខេត្តរតនគិរី មណ្ឌលគិរី និងក្រចេះ) និង (៣)-ក្រុមការងារទី៣ ដឹកនាំដោយ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល (ខេត្តកណ្តាល កំពត និងតាកែវ)៕  

https://s2.moc.gov.kh/mocspace/mocspace_1712654293207.jpg
https://s2.moc.gov.kh/mocspace/mocspace_1712654293947.jpg
https://s2.moc.gov.kh/mocspace/mocspace_1712654293729.jpg
https://s2.moc.gov.kh/mocspace/mocspace_1712654293922.jpg